ក្តៅៗ! រដ្ឋបាលខេត្តកំពង់ធំ ប្រកាសរកឃើញ អ្នកវិជ្ជមានកូវីដ ចំនួន៤នាក់ ក្នុងនោះ មានទារិកា អាយុ២ខែ

//s9.kh1.co/47/479c5dfdaabb29dc434e656415d818fa33688df9.jpg
សង្គម

 ២៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មុននេះបន្តិច រដ្ឋបាលខេត្តកំពង់ធំ ប្រកាសជូនដំណឹង ថាបានរកឃើញ អ្នកវិជ្ជមានកូវីដ ចំនួន៤នាក់បន្ថែម ក្នុងនោះក៏មាន ទារិកា២ខែ

ខេត្តកំពង់ធំ ៖ ក្តៅៗ មុននេះបន្តិច រដ្ឋបាលខេត្តកំពង់ធំ បានដាក់ចេញនូវ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤នាក់ នៅថ្ងៃទី ២៨ មេសា ២០២១

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា អ្នកជំងឺកូវីដទាំងនេះមាន ឈ្មោះ រស់ សៀង ភេទស្រី អាយុ ៥២ឆ្នាំ, ឈ្មោះ សួន គីមហួយ ភេទស្រី អាយុ ២៩ឆ្នាំ, ឈ្មោះ សើរ គឹមឆេង ភេទស្រី អាយុ ១២ឆ្នាំ និង ឈ្មោះ ធី អាលីស្សា ភេទស្រី អាយុ ២ខែ។

បុគ្គលទាំង៤នាក់នេះ ជាអ្នកពាក់ព័ន្ធនឹង បុគ្គលឈ្មោះ ឌឹម សុឃឿន រកឃើញវិជ្ជមាននៅថ្ងៃទី ២៥ មេសា ២០២១ គួរបន្ថែមថា ក្នុងពេលកន្លង ក្រុមគ្រូពេទ្យបានយកសំណាកអ្នកទាំង៤ មកពិនិត្យតាម តេស្តល្បឿនលឿន លទ្ធផលទទួលបាន វិជ្ជមាន៣ និងអវិជ្ជមាន១ ដែលនេះគ្រាន់ជា លទ្ធផលបឋម ឯចំណែក លទ្ធផលផ្លូវការនោះ គឺនៅវិទ្យាស្ថានប៉ាស្ទ័រ ដែលបញ្ជាក់ថា អ្នកទាំង៤ វិជ្ជមានទាំងអស់។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត បាននិងកំពុង ធ្វើការស្រាវជ្រាវ និងយកសំណាកអ្នកពាក់ព័ន្ធនឹង ក្នុងភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក ដើម្បីយកមកតេស្តរកជំងឺកូវីដ នេះឲ្យបានហ្មត់ចត់៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

https://s9.kh1.co/__image/w=650,h=920,q=100/66/66a6127be8ae681a60feb317f0146d9069fff6b5.png
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T