ទោះឈ្នះ PSG យប់មិញមែនក៏លោកគ្រូ Pep បានដាស់តឿនកូនក្រុមថា...

//s9.kh1.co/43/43eee1363b965b331fb89ccfd01a8ae0614870e5.jpg
កីទ្បា

 ២៩-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Pep ដាស់តឿនកូនក្រុមថាជើងទី២ លទ្ធផលអាចនឹងប្រែប្រួល

អង់គ្លេស៖ កាលពីយប់ថ្ងៃទី២៩កន្លងទៅនេះ ក្លិបមេឃខៀវ Manchester City បានធ្វើដំណើរទៅទឹកដីប្រទេសបារាំងដើម្បីប្រកួតជាមួយ PSG នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខណ្ឌ Champions League ដោយចប់ការប្រកួត Man City បានយកឈ្នះ PSG ២ ទល់នឹង ១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង PSG និង Man City 
ការប្រកួតរវាង PSG និង Man City 

ខ្សែបម្រើ Kevin De Bruyne រកបាន១គ្រាប់នៅនាទីទី ៦៤ និងបន្តដោយបាល់ហ្វ្រីឃីគ របស់ Riyad Mahrez នៅនាទីទី៧១ ខណៈ ខាង PSG រកបានដោយ Marquinhos នៅនាទីទី ១៥ ផងដែរ។

ខ្សែបម្រើ Kevin De Bruyne 
ខ្សែបម្រើ Kevin De Bruyne 
ខ្សែប្រយុទ្ធ Riyad Mahrez
ខ្សែប្រយុទ្ធ Riyad Mahrez
ខ្សែការពារ Marquinhos 
ខ្សែការពារ Marquinhos 

យ៉ាងណាមិញ បើទោះបីជា Man City បានយកឈ្នះ PSG នៅជើងទី១នេះក៏ដោយក៏លោកគ្រូបង្វឹក Pep Guardiola បាននិយាយថាកូនក្រុមទាំងអស់របស់លោកនៅតែរក្សាភាពស្ងៀមស្ងាត់ មិនមានការអបអរណាមួយនោះឡើយ។

កីឡាករ Man City
កីឡាករ Man City


លោកគ្រូបានថ្លែងថា៖

ខ្ញុំច្បាស់ថានៅជើងទី២ គ្រប់យ៉ាងនឹងផ្លាស់ប្ដូរ ព្រោះ Mauricio Pochettino នឹងសិក្សាពីក្បួនរបស់ពួកយើង។ ពួកយើងក៏បានសិក្សាពីការប្រកួតដែរ ហើយនឹងផ្លាស់ប្ដូរទម្រង់មួយចំនួន ធ្វើយ៉ាងណាឲ្យកីឡាកររាងស្វិតស្វាញជាងមុន។ ឥលូវនេះពួកយើងមានពេលឈប់សម្រាកខ្លះ ខ្ញុំពិតជាសប្បាយចិត្តក្រោយឃើញកីឡាករនៅតែរក្សាភាពស្ងប់ស្ងាត់ ដោយគ្មានការអបអរអ្វីទាំងអស់ គឺស្ងប់ស្ងាត់តែម្ដង ព្រោះពួកយើងដឹងថាអ្វីគ្រប់យ៉ាងអាចកើតឡើងនៅតង់ទី២។

លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទី២រវាង Manchester City និង Paris Saint-Germain នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា វេលាម៉ោង ២ ទាបភ្លឺ៕

កីឡាករ Man City 
កីឡាករ Man City 

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T