មកស្គាល់ទំនាក់ទំនងរបស់ Superhero និង Supervillain សញ្ជាតិខ្មែរ និងវីរនារីវ័យក្មេង Ironheart

//s9.kh1.co/7e/7e2a0eacb8040a3ca4ab880c3168c1ee74956081.png
តារា & កម្សាន្ដ

 ២៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តោះមកស្គាល់ទំនាក់ទំណងរវាងកម្ពុជានិងកំពូលវីរនារីវ័យក្មេងថ្មី Ironheart

បរទេស៖ ស្របពេលជាមួយនឹងខ្សែភាពយន្តភាគកំពូលវីរនារីបន្តវេនពី Ironman គឺ Ironheart ដែលទើបតែរកបានអ្នកមកសរសេរ Script និងធ្វើការសរសេរនៅខែក្រោយខាងមុខនេះយើងនឹងនាំប្រិយមិត្តអោយមកស្គាល់នូវ Superhero និង Supervillain សញ្ជាតិខ្មែរ ដែលមានទំនាក់ទំនងទៅនឹង Ironheart នេះតែម្ដងដោយយោងតាម Comic និងគេហទំព័រ Fandom របស់ Marvel

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ironheart 
Ironheart 

កាលពីលើកមុនប្រិយមិត្តបានស្គាល់មកហើយនូវ Smiling Tiger ដែលលេចឈ្មោះនៅក្នុងភាពយន្តភាគដ៏ល្បីរបស់ Marvel គឺរឿង The Falcon and The Winter Soldier ដែលទើបតែបញ្ជប់រដូវកាលទី១ ថ្មីៗកន្លងផុតទៅនេះដែល Smiling Tiger មានឪពុកឈ្មោះថា Concry Mack ដែលជាសមាជិកនៃក្រុមយោធាអាមេរិចមួយឈ្មោះថា Half-Fulls មានសមាជិកគួអោយកត់សម្គាល់ដូចជា Daryl Taylor និង Andrew Chord បានមកបំពេញបេសកម្មក្នុងសង្គ្រាមមួយឈ្មោះថា Siancong Warដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងប្រទេសវៀតណាម។

រូបភាពក្នុង Comics
រូបភាពក្នុង Comics

កំឡុងពេលបេសកម្មពួកទាហានទាំងនេះត្រូវបានជួបនឹងប្រាសាទ Dragon's Breath cult ដែលមានអ្នកដឹកនាំឈ្មោះថា Tai ដែលជា supervillain សញ្ជាតិខ្មែរដែលមានគំនិតអាក្រក់ចង់គ្រប់គ្រងពិភពលោក​ហើយគេបានប្រយុទ្ធជាមួយនឹង Half-Full ដោយយកឈ្នះជាមួយនឹងមុនអាគមខ្មៅមួយ ហើយបានបង្ខំអោយក្រុម Half-Full មករៀបការជាមួយកូនស្រីទាំង ៦ របស់នាងក៏ប៉ុន្តែ Daryl Taylor មិនយកព្រមឡើយស្របពេលដែល Concry Mack និង Andrew Chord យល់ព្រម។

Tai
Tai
រូបភាព Dragon's Breath cult  ក្នុង Comic
រូបភាព Dragon's Breath cult  ក្នុង Comic
រូបភាព Dragon's Breath cult ក្នុង Comic
រូបភាព Dragon's Breath cult ក្នុង Comic

ក្រោយមក Andrew Chord ក៏បង្ហើតបានកូនប្រុសស្រី២នាក់ គឺកូនប្រុសបងមានឈ្មោះថា Aaron Chord ឬឯស្រីវិញមានឈ្មោះថា Silhouette Chord។ Aaron Chord មានសមត្ថភាពខ្ពស់ជាងមនុស្សធម្មតាគឺគេមានកម្លាំងខ្លាំងខ្លា មានល្បឿនលឿនរហ័សរហួន ហើយថែមទាំងមានញ្ញាណដូចគ្នានឹង Black Panther ដែរ ហើយគេបានក្លាយទៅជាសមាជិកក្រុម villain ដែលជាក្រុមភេរវករមួយឈ្មោះថា The Folding Circle ដែលប្រមូលផ្ដុំដោយ villain សញ្ជាតិខ្មែរដូចជា Smiling Tiger ដែរហើយគេមានឈ្មោះថា Midnight's Fire។

Aaron Chord (Midnight's Fire) ជួប Riri Willaim (Ironheart)
Aaron Chord (Midnight's Fire) ជួប Riri Willaim (Ironheart)

បន្ទាប់មកទៀត Aaron Chord ឬ Midnight's Fire នេះក៏បានចូលជាមួយនឹងក្រុមភេរវករមួយទៀតឈ្មោះថា Ten Rings ដែលជាសង្គមសំងាត់មួយដែលបានបង្កើតឡើងក្នុងការស្វែងរក Wellspring of Power គឺជាច្រកទ្វារ Portal ប្រមូលផ្ដុំទៅដោយកម្លាំងដ៏អស្ចារ្យហើយសត្រូវដ៏ធំរបស់ពួកគេគឺ Ironheart ឬ Riri Willaim នេះឯង។ ដោយតាមការព្យាយាមរារាំងក្រុម Ten Rings ទៅកាន់ Wellspring of Power នោះ Riri Willaim បានជួបនឹង Silhouette Chord ដែលមានបំណងដូចគ្នាគេចង់បញ្ឈប់បងប្រុសរបស់គេដែលនាងមានសមត្ថភាពពិសេសគ្រប់គ្រង Darkforce, មានថាមពលដើម្បី Teleport ហើយអាចលឡាក់ខ្លួននៅក្នុងស្រមោលបានយ៉ាងល្អហើយពួកគេក៏បន្តដំណើររហូតទៅដល់ Wellspring of Power ដែលមានទីតាំងនៅ Wakanda៕

Silhouette 
Silhouette 
Silhouette ជាមួយនឹង Ironheart, Shurri និង Okoye
Silhouette ជាមួយនឹង Ironheart, Shurri និង Okoye
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T