ក្រុមហ៊ុន Sony បានដាក់ផ្សាព្វផ្សាយផលិតផលថ្មីមួយ គឺទូរស័ព្ទស្មាតហ្វូន អេដ្រោយ អាចថតរូប និងវីដេអូក្នុងទឹកបាន។

ទូរស័ព្ទ Xperia Z Ultra អាចប្រើប្រាស់នៅក្នុងទឹកបានជម្រៅ ១.៥ម៉ែត្រ ដែលអាចឲ្យលោកអ្នកថតរូបក៏បាន និងថតវិដេអូក៏បាន ជាមួយនឹងអេក្រង់ Full HD។ ការដាក់សម្ពោធ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមិថុនាម្សិលមិញនេះ។ Xperia Z Ultra មានទំហំអេក្រង់ ៦.៤អ៊ីន្ឍ៍ ធំល្អ រូបភាពច្បាស់។

លោក Calum MacDougall ដែលជាចាងហ្វាងរបស់ក្រុមហ៊ុន Sony និងផ្នែកលក់ Xperia មានប្រសាសន៍ថា ទូរស័ព្ទជំនាន់ថ្មី Xperia Z Ultra មានអេក្រង់ធំ ហើយមានរាងស្ដើងជាងមុន និងរូបភាពច្បាស់ Full HD ដែលមានតែមួយក្នុងលោក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទូរស័ព្ទ Sony មួយនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]