Liverpool នឹងចុះហត្ថលេខាលើកីឡាករ Jadon Sancho ប្រសិនបើ Salah ចាកចេញ

//s9.kh1.co/dc/dc3940157a010935ebbf38f3ab96acce24e31b97.jpg
កីទ្បា

 ២៩-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Liverpool អាចនឹងធ្វើការផ្លាស់ប្តូរក្នុងការចុះហត្ថលេខាលើខ្សែបម្រើរបស់ក្លិប Borussia Dortmund គឺកីឡាករ Jadon Sancho

បរទេស៖ ក្រុមហង្សក្រហម Liverpool អាចនឹងធ្វើការផ្លាស់ប្តូរក្នុងការចុះហត្ថលេខាលើខ្សែបម្រើរបស់ក្លិប Borussia Dortmund គឺកីឡាករ Jadon Sancho ប្រសិនបើ Mohamed Salah ចាកចេញពីក្លិបនៅរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ថ្មីៗនេះកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបាននិយាយទាក់ទងទៅនឹងការផ្លាស់ប្តូរទៅ Anfield បន្ទាប់ពីបានបដិសេធមិនព្រមទៅប្រកួតនៅ La Liga នាពេលខាងមុខនេះ ស្របពេលដែលមានការចាប់អារម្មណ៍ពីក្លិប Barcelona និង Real Madrid ។

រូបតំណាងក្លិប Real Madrid នឹង Barcelona
រូបតំណាងក្លិប Real Madrid នឹង Barcelona

យោងតាមលោក Bild បានឱ្យដឹងថាលោក Jurgen Klopp នឹងចុះកុងត្រាជាមួយ Sancho ប្រសិនបើ Salah សម្រេចចិត្តផ្លាស់ចេញពី Liverpool នៅរដូវកាលខាងមុខនេះ។

លោក Jurgen Klopp
លោក Jurgen Klopp

Sancho គឺជាគោលដៅចម្បងរបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករកាលពីរដូវកាលមុននេះ ប៉ុន្តែក្រុមបិសាចក្រហមមិនបានដាក់នូវតម្លៃខ្លួន ១២០ លានផោនដល់កីឡាករខ្សែបំរើស្លាបរូបនេះឡើយ។

កីឡាករ Sancho
កីឡាករ Sancho

ក្រុមហង្សក្រហម Liverpool បានប្រកាសកាលពីថ្ងៃអង្គារថាពួកគេបានខាតបង់ចំនួន ៤៦ លានផោនក្នុងរយៈពេល ១២ ខែចុងក្រោយដោយសារតែជំងឺកូវីដ១៩ រាតត្បាត។

ជំងឺ Covid-19
ជំងឺ Covid-19

ក្រុមហង្សក្រហមទំនងជានឹងត្រូវចំណាយលើទ្រព្យសម្បត្តិមួយចំនួនដើម្បី Sancho ដែលទើបតែជាសះស្បើយពីបញ្ហារបួសភ្លៅ ហើយបានធ្វើការបង្ហាញខ្លួន ៣៣ សម្រាប់ការប្រកួតទាំងអស់ នៅ Dortmund នៅក្នុងការប្រកួតទាំងអស់បានស៊ុតបញ្ចូលទីបាន ១២ គ្រាប់ និងផ្តល់ជំនួយចំនួន ១៦ លើក៕

កីឡាករខ្សែបម្រើស្លាប adon Sancho
កីឡាករខ្សែបម្រើស្លាប adon Sancho
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T