វិបត្តិហិរញ្ញវត្ថុដុនដាបពេក ពេលនេះ Juventus បានស្នើលក់កីឡាកររូបនេះទៅឲ្យ Barcelona និង Everton

//s9.kh1.co/2a/2a10cc7f544e9166d7c4a3bee6b5b98b3fe473ea.jpg
កីទ្បា

 ២៨-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Juventus ចង់ស្នើខ្សែបម្រើរូបនេះឲ្យ Barcelona និង Everton គិតគូទិញយក

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus គ្រោងនឹងលក់ ខ្សែបម្រើ Adrien Rabiot ចេញក្នុងតម្លៃធូរថ្លៃដើម្បីយកប្រាក់នោះមកផ្គត់ផ្គង់ក្លិបដែលកំពុងទទួលរងវិបត្តិហិរញ្ញវត្ថុ ក៏ដូចជាសម្រាលបន្ទុករឿងចាយវាយថ្លៃហត់នឿយរបស់កីឡាករក្នុងក្រុមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Adrien Rabiot
ខ្សែបម្រើ Adrien Rabiot

យោងតាមសារព័ត៌មាន Calciomercato បានបង្ហើបថាក្លិបមួយនេះបានដាក់សំណើយកកីឡាករវ័យ២៦ឆ្នាំរូបនេះទៅឲ្យក្លិបអ្នកមានបុណ្យ Barcelona និង Everton ដើម្បីឲ្យក្លិបទាំងពីរពិចារណាទិញយក។

ខ្សែបម្រើ Adrien Rabiot
ខ្សែបម្រើ Adrien Rabiot

ម្យ៉ាងទៀត Juventus ក៏ចង់យកលុយទិញខ្សែប្រយុទ្ធ Moise Kean ពី Everton មកវិញផងដែរស្របពេលដែលកីឡាកររូបនេះកំពុងលេងខ្ចីជើងនៅក្លិប Paris Saint-Germain ដូច្នេះក្លិបមានជម្រើសពីរគឺត្រូវបង់លុយ ៤៣.៤លានផោន(ស្មើនឹងប្រមាណ ៦០.៣លានដុល្លារ) ឬ យក Rabiot ទៅចរចាជាមួយ Everton ។

ខ្សែប្រយុទ្ធ Moise Kean 
ខ្សែប្រយុទ្ធ Moise Kean 
ខ្សែបម្រើ Adrien Rabiot
ខ្សែបម្រើ Adrien Rabiot

Adrien Rabiot ផ្ទេរពី PSG មកលេងនៅ Juventus ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្ដៅឆ្នាំ២០១៩ ស្របពេលកុងត្រារបស់គេជាមួយក្លិបគឺនៅមានសុពុលភាពរហូតដល់ពីរឆ្នាំទៀតឯណោះ។

ខ្សែបម្រើ Adrien Rabiot កាលលេងនៅ PSG
ខ្សែបម្រើ Adrien Rabiot កាលលេងនៅ PSG

យ៉ាងណាមិញ បើទោះបីជាគេកំពុងត្រូវក្លិបចង់ដាក់លក់ក៏ដោយក៏កីឡាករសញ្ជាតិបារាំងរូបនេះនៅតែបានចូលលេងដល់ទៅ៤០ប្រកួតនៅរដូវកាលនេះ ខណៈ Juventus កំពុងតែចាញ់ពិន្ទុក្រោមកំពូលតារាង Inter Milan ដល់ទៅ១៣ពិន្ទុឯណោះ៕

ខ្សែបម្រើ Adrien Rabiot
ខ្សែបម្រើ Adrien Rabiot

ប្រភពdailymail

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T