ចង់បង្កើនថាមពលមុនពេលហាត់ប្រាណ គួរតែញ៉ាំអាហារទាំង១០ប្រភេទនេះ!

//s9.kh1.co/17/172597bbdfe375ac81667450061c10b2c07ce903.jpg
យល់ដឹង

 ៣០-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃនេះផងដែរ យើងនឹងលើកយកប្រភេទអាហារចំនួន១០មុខ តម្រូវចិត្តអ្នកចូលចិត្តធ្វើលំហាត់ប្រាណ​ ព្រោះអាហារទាំងនេះនឹងជួយបង្កើនថាមពលលោកអ្នក មុនពេលហាត់ប្រាណ។ ចង់ជ្រាបកាន់តែច្បាស់ថា តើអាហារទាំងនោះមានអ្វីខ្លះ? តោះ ទៅតាមទាំងអស់គ្នា!

ភ្នំពេញ៖ សង្កេតឃើញថា​បច្ចុប្បន្ននេះ មនុស្សគ្រប់រូបហាក់បីដូចជាចាប់អារម្មណ៍ទៅលើការហាត់ប្រាណគួរឲ្យកត់សម្គាល់ ជាពិសេសមិត្តៗយុវវ័យតែម្តង។ ជាការពិត ការហាត់ប្រាណមានសារៈសំខាន់ណាស់ ព្រោះវាមិនត្រឹមតែធ្វើឲ្យយើងមានសុខភាពល្អនោះទេ ថែមទាំងជួយឲ្យរូបរាងកាយស្រស់ស្អាតបានដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយថ្ងៃនេះផងដែរ យើងនឹងលើកយកប្រភេទអាហារចំនួន១០មុខ តម្រូវចិត្តអ្នកចូលចិត្តធ្វើលំហាត់ប្រាណ​ ព្រោះអាហារទាំងនេះនឹងជួយបង្កើនថាមពលលោកអ្នក មុនពេលហាត់ប្រាណ។

ចង់ជ្រាបកាន់តែច្បាស់ថា តើអាហារទាំងនោះមានអ្វីខ្លះ? តោះ ទៅតាមដានទាំងអស់គ្នា៖

១. Oatmeal

Oatmeal ជាប្រភេទស្រូវម្យ៉ាងដែលមានកាបូហាយដ្រេត ប្រូទីន និងវីតាមីនជាច្រើនប្រភេទ ដែលសារធាតុទាំងអស់នេះជួយឲ្យសាច់ដុំរឹងមាំនៅពេលធ្វើលំហាត់ប្រាណ។ ម្យ៉ាងវិញទៀតថែមទាំងមានFibreខ្ពស់ អាចជួយស្រូបយកជាតិខ្លាញ់ដែលផ្តុំនៅក្នុងក្បាលពោះផងដែរ។   

https://s9.kh1.co/__image/w=650,h=488,q=100/50/50c60855ac614406744538a8836fc1a92e9a3276.jpg

២. ពោតស្ងោរ

ប្រិយមិត្តប្រាកដជាមិននឹកស្មាននោះទេថា ពោតស្ងោរជួយផ្តល់ថាមពលមុនពេលហាត់ប្រាណ។​ ជាក់ស្តែងពោតស្ងោរ មានសារធាតុកាបូហាយដ្រេតល្អៗ និងថែមជួយដល់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះសារធាតុទាំងនេះ នឹងបម្លែងទៅជាស្ករ និងថាមពល ដើម្បីទ្រទ្រង់នៅខណៈពេលលោកអ្នកហាត់ប្រាណ បានយ៉ាងល្អ។

https://s9.kh1.co/__image/w=650,h=390,q=100/fa/fa19678032852171788923a137928b35905d7463.jpg

៣. ស៊ុត

ស៊ុតធ្វើឲ្យរាងកាយលោកអ្នកមានកម្លាំង និងរឹងមាំ ប៉ុន្តែប្រសិនបើលោកអ្នកចង់បានថាមពលមុនពេលហាត់ប្រាណ នោះលោកអ្នកគួរតែទទួលទានរយៈពេល២ម៉ោង មុនចាប់ផ្តើមធ្វើលំហាត់ប្រាណទើបល្អ។​

https://s9.kh1.co/__image/w=650,h=409,q=100/a3/a3f065b6f1611a1b168835d29918b2259cced4ec.jpg

៤.  Whole Grain ឬ  Whole Wheat

Whole Grain ឬ Whole Wheat ជាប្រភេទស្រូវ ឬគ្រាប់ធញ្ញជាតិ ដែលធ្វើឲ្យរាងកាយមានកម្លាំង មិនឆាប់ហត់នៅពេលហាត់ប្រាណ។

https://s9.kh1.co/__image/w=650,h=434,q=100/65/655a6d6da4cc46db66f385d8813f6dea97954e97.jpg

៥. ទឹកដោះគោ ឬយ៉ាអួរ ដែលមានកាឡូរីទាប

ប្រភេទអាហារទាំងពីរនេះ​ មានប្រូទីន ​ព្រមទាំងសារធាតុល្អៗជាច្រើន ដែលធ្វើលោកអ្នកកាន់តែមានថាមពល។

https://s9.kh1.co/__image/w=650,h=425,q=100/86/8667fd6c6b16b705f33b33d746627bd3b86588f3.jpg

៦. ត្រីសាលម៉ុន

សាលម៉ុន ផ្តល់ឲ្យលោកអ្នកនូវប្រូទីន និងអូម៉េហ្គា៣ ដែលអាចនិយាយបានថា ជាសារធាតុដែលផ្តល់ថាមពលសម្រាប់រាងកាយ។​

https://s9.kh1.co/__image/w=650,h=488,q=100/a2/a2b1f4a56195dbd6d1e5d6083e67eeb066fecbf2.jpg

៧. កាហ្វេខ្មៅ

ដោយកាហ្វេខ្មៅមានជាតិកាហ្វេអ៊ីន ដែលសារធាតុនេះធ្វើលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ស្វាហាប់ ដូច្នេះកាហ្វេគឺល្អសម្រាប់ការញ៉ាំមុនពេលហាត់ប្រាណ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងជួយកាត់បន្ថយ ការឈឺចុកចាប់របស់សាច់ដុំទៀតផង។​  

https://s9.kh1.co/__image/w=650,h=435,q=100/9a/9a6de72dde5fe233f8fd103a991fa0aa4c01e4a1.jpg

៨. ចេក

ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា ផ្លែចេកមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ​ និងថែមទាំងផ្តល់ថាមពលដល់លោកអ្នកបានយ៉ាងល្អ។ 

https://s9.kh1.co/__image/w=650,h=488,q=100/c5/c5739b27525056dccd1f404765bcf8b4a916adc5.jpg

៩. ឪឡឹក

ជាតិស្ករដែលមាននៅក្នុងផ្លែឪឡឹក មិនត្រឹមតែផ្តល់ថាមពលនោះទេ ប៉ុន្តែថែមទាំងជួយដល់សាច់ដុំទៀតផង។​ ជាមួយគ្នានេះក៏ចង់បញ្ជាក់ដែរថា លោកអ្នកគួរគប្បីញ៉ាំផ្លែឪឡឹក មុនពេលហាត់ប្រាណចាប់ពី ៣០ ទៅ ៦០​នាទី។ 

https://s9.kh1.co/__image/w=650,h=465,q=100/98/984ed1c69584129679c8c1669c4dba2c08e8d0f4.jpg

១០. ពពួកផ្លែប៊ឺរី

ពពួកផ្លែប៊ឺរី សម្បូរទៅដោយវីតាមីនC និងសារធាតុស្ករល្អ ដែលជួយផ្តល់ថាមពល និងជួយកាត់បន្ថយការឈឺចាប់សាច់ដុំ បន្ទាប់ពីហាត់ប្រាណ។​

https://s9.kh1.co/__image/w=650,h=434,q=100/3f/3faa166b46d89dc385026f354310bab99186157c.jpg

យោងតាមការរៀបរាប់ខាងលើ មិត្តៗអ្នកអានបានដឹងពីអត្ថប្រយោជន៍របស់អាហារ និងផ្លែឈើទាំង១០ប្រភេទ​ ប៉ុន្តែលោកអ្នកគួរតែទទួលទានអាហារទាំងនេះ ឲ្យបានរយៈពេល២ម៉ោង មុននឹងចាប់ផ្តើមធ្វើលំហាត់ប្រាណ ដើម្បីចៀសវាងកុំអាហារមាននៅក្នុងពោះឆ្អែតខ្លាំងពេក។ ទៀតសោតគួរចៀសវាង ការញ៉ាំអាហារដែលមានសារជាតិខ្លាញ់ខ្លាំង ជាពិសេសអាហារប្រភេទនំប៉័ង៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T