អីយ៉ាស់! Everton គ្រោងចូលចែចូវយកកីឡាករឧស្សាហ៍របួសរបស់ Barcelona រូបនេះ

//s9.kh1.co/b9/b97941f24bbcdae1381ebf93041d3d3ed1d52042.jpeg
កីទ្បា

 ២៨-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Everton ដាក់រ៉ាដាចង់បានខ្សែបម្រើម្នាក់របស់ Barcelona

អង់គ្លេស៖ ក្លិបស្ករគ្រាប់ Everton ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើទិញយក ខ្សែបម្រើ Philippe Coutinho ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិបអ្នកមានបុណ្យ Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Philippe Coutinho
ខ្សែបម្រើ Philippe Coutinho

អតីតតារាឆ្នើមរបស់ Liverpool រូបនេះ បានស៊ុតបញ្ចូលទីបាម៥៤គ្រាប់ និងបញ្ជូនបាល់ចំនួន៤៥ គ្រាប់កំលុងពេលបង្ហាញខ្លួនសរុប២០១ប្រកួតនៅទឹកដីកីឡដ្ឋាន Anfield មុននឹងផ្លាស់ទៅ Barcelona នៅឆ្នាំ២០១៨ក្នុងតម្លៃខ្លួនដល់ទៅ ១២០លានផោន(ស្មើនឹងប្រមាណ១៦៦.៨លានដុល្លារ)។

ខ្សែបម្រើ Philippe Coutinho
ខ្សែបម្រើ Philippe Coutinho

ប៉ុន្តែពេលមកដល់ Camp Nou គឺ Coutinho បែរជាធ្លាក់ទម្រង់លេងនិងមិនសូវកាក់កបប៉ុន្មាន ដោយឈានដល់ការទទួលរងពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រផងដែរ។

ខ្សែបម្រើ Philippe Coutinho
ខ្សែបម្រើ Philippe Coutinho

បន្ទាប់ពីចូលលេងបាន១៨ខែ គឺ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានទៅលេងខ្ចីជើងនៅ Bayern Munich ១រដូវកាលដោយរួមចំណែកស៊ុតបញ្ចូលទី២គ្រាប់ជួយ Bayern Munich លត់ Barcelona ៨ ទល់នឹង ២ផងដែរហើយគេថែមទាំងបានលើកពាន Champions League ,Bundesliga និង DFB-Pokal ជាមួយក្លិបទៀតផង។

ខ្សែបម្រើ Philippe Coutinho ជាមួយពាន UCL
ខ្សែបម្រើ Philippe Coutinho ជាមួយពាន UCL

ពេលត្រឡប់មក Barcelona វិញគេក៏បានចូលលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ronald Koeman ប៉ុន្តែដោយសារគេបានរងរបួសធ្ងន់ក្នុងការប្រកួតទល់នឹង Eibar ដែលធ្វើឲ្យគេត្រូវធ្វើដំណើរទៅប្រទេសប្រេស៊ីលដើម្បីព្យាបាលរបួសបន្តប៉ុន្តែយោងតាម Marca គឺ Barcelona លែងចង់ទុក Coutinho ទៀតហើយ ទើបក្លិបព្យាយាមលក់គេចេញឲ្យបាន។

ខ្សែបម្រើ Philippe Coutinho រងរបួស
ខ្សែបម្រើ Philippe Coutinho រងរបួស

Everton គ្រោងនឹងបោះទឹកប្រាក់ចំនួន ៤០លានផោន(ស្មើនឹងប្រមាណ ៥៥.៥លានដុល្លារ)ដោយសារលោកគ្រូបង្វឹក Carlo Ancelotti ពិតជាចូលចិត្តចង់បាន Coutinho ណាស់៕

ខ្សែបម្រើ Philippe Coutinho
ខ្សែបម្រើ Philippe Coutinho

ប្រភពfootball365

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T