លេងល្អពេក! លោកគ្រូ Pep ថាឲ្យតែនឹកដល់កីឡាករឆ្នើមពីររូបនេះពេលណា លោកគ្រូដេក មិនលក់ទេ

//s9.kh1.co/26/268f0ea31a0ddcca7d5dc3b9df19085185037c10.jpeg
កីទ្បា

 ២៨-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Pep ភ័យព្រួយថាក្រុមខ្លួនទប់ Mbappe និង Neymar មិនជាប់

អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola នៃក្លិបមេឃខៀវ Manchester City បានដាស់តឿនដល់កូនក្រុមគ្រប់រូបថាពួកគេមិនអាចធ្វេសប្រហែសបានឡើយខណៈការប្រកួតរវាង Man City និង Paris Saint-Germain ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខណ្ឌ Champions League នឹងធ្វើឡើងនៅយប់នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

PSG បានក្លាយជាក្រុមខ្លាំងមួយដែលគ្រប់គ្នាញញើតបន្ទាប់ពីបានបំបាក់ ក្រុមគីឡូធ្ងន់ដូចជា Barcelona និង Bayern Munich ឲ្យខ្ទាតចេញពី Champions League ខណៈលោក Rio Ferdinand ក៏ធ្លាប់បានទស្សន៍ទាយដែរថា PSG នឹងលើកពាន UCL រដូវកាលនេះ។

កីឡាករ PSG 
កីឡាករ PSG 

យ៉ាងណាមិញ លោកគ្រូបង្វឹក Pep Guardiola បាននិយាយលេងសើចដែរថា ឲ្យតែគិតដល់ខ្សែប្រយុទ្ធ Kylian Mbappe និង Neymar Jr. ដែលត្រូវជួបតទល់យប់នេះកាលណា គឺលោកគ្រូសម្រាន្តមិនលក់នោះឡើយ ម្យ៉ាងទៀត កីឡាករ PSG គឺមានភាពឈ្លាសវៃណាស់ ដូច្នេះតំបន់ការពារត្រូវតែពង្រឹងឲ្យរឹងមាំ។

ខ្សែប្រយុទ្ធ Kylian Mbappe 
ខ្សែប្រយុទ្ធ Kylian Mbappe 
ខ្សែប្រយុទ្ធ Neymar Jr.
ខ្សែប្រយុទ្ធ Neymar Jr.

លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានថ្លែងថា៖

ខ្ញុំព្យាយាមគេងលក់ឲ្យស្រួលយប់មិញនេះ ប៉ុន្តែខ្ញុំនឹងដេកលក់ស្រួល គឺទាល់តែកុំគិតពីកីឡាកររបស់ PSG (Kylian Mbappe និង Neymar Jr.)។ ពួកយើងនឹងព្យាយាមបញ្ឈប់ពួកគេដោយលេងការពារជាក្រុមនិងត្រូវតែសហការគ្នាជាក្រុមឲ្យបានល្អ។ ពួកយើងនឹងត្រូវធ្វើការផ្លាស់ប្ដូរទម្រង់ខ្លះស្របតាមស្ថានការណ៍ជាក់ស្ដែងប៉ុន្តែពួកយើងនៅតែរក្សាភាពជាខ្លួនឯងផងដែរ។

លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

ក្រៅពីនោះដែរ លោកគ្រូក៏បានឆ្លៀតកោតសរសើរអតីតកូនក្រុម Neymar Jr. ដែលធ្លាប់រួមការងារជាមួយគ្នាកាលនៅ Barcelona ថា៖

ខ្ញុំចាំបានថាធ្លាប់មើលវីដេអូនៃការលេងរបស់ Neymar (កាលគេនៅ Santos) ហើយខ្ញុំក៏បានគិតថា នេះហើយគឺជាស្តេចនៃ Santos ។កីឡាករទាំងអស់ចំហរមាត់នឹងសមត្ថភាពរបស់គេ។ បើសិន Neymar បន្តស្នាក់នៅ Barcelona គឺក្លិបប្រហែលឈ្នះពាន UCL ពីរទៅបីទៀតមិនខាន។ គេ ,Messi និង Suarez ជាខ្សែប្រយុទ្ធជួរមុខល្អផ្ដាច់គេ។

លោកគ្រូបង្វឹក Pep Guardiola
ខ្សែប្រយុទ្ធ Luis Suarez, Neymar Jr និង Lionel Messi
ខ្សែប្រយុទ្ធ Luis Suarez, Neymar Jr និង Lionel Messi

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T