មិនដឹងកើតអី នៅសុទ្ធៗ ស្រាប់តែ G-Devith បែរជានិយាយបែបនេះ?

//s9.kh1.co/cd/cd2eccd43d62737b7c018f54790b7239e8800434.jpg
តារា & កម្សាន្ដ

 ២៨-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

អ្នកគាំទ្រ ដាក់ការសង្ស័យខ្ពស់ថា តារារ៉េប ងួន ចាន់ដេវីត អាចនឹង សម្រេចផ្អាកអាជីពខ្លួន ក្នុងវិស័យរ៉េបនៅកម្ពុជា ក្រោយឃើញបែបនេះ

រាជធានីភ្នំពេញ ៖ ដូចស្គាលច្បាស់រួចហើយថា ងួន ចាន់ដេវីត ជាតារារ៉េបខ្មែរល្បីល្បាយម្នាក់ ខាងរ៉េបល្បឿនលឿន ដាច់ខ្យល់ចោល ដែលសឹងតែគ្មាន នរណាអាចនឹងចម្លងស្ទាយ៍ពី លោកបាន តែទន្ទឹមនឹងនេះ អ្នកគាំទ្រ ហាក់ដាក់ការសង្ស័យខ្ពស់ថា រូបលោក នឹងដោះដៃចេញពី វិស័យរ៉េប នៅកម្ពុជា ក្នុងពេលដ៏ខ្លី ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ តារារ៉េប ងួន ចាន់ដេវីត ស្ទើរតែមិនចេញបទថ្មីអ្វីមួយសោះ ដែលធ្វើឲ្យមហាជនជាច្រើន ហាក់មានការងឿងឆ្ងល់ នឹងរូបលោកជាខ្លាំង មិនតែប៉ុណ្ណោះ ក្នុងពេលថ្មីៗនេះ រូបលោក បានបង្ហោះសារ ក្នុងបណ្តាញសង្គម ដែលហាក់បង្ហើបពី គម្រោងផ្អាការងារនេះ ដោយសារខ្លួន នឹងសម្រេចចិត្ត លប់ Channel គណនី YouTube របស់ខ្លួន នៅដើមខែក្រោយនេះហើយ។

គួរបន្ថែមថា រូបលោក បានសរសេររៀបរាប់ លើបណ្តាញសង្គមហ្វេសប៊ុកខ្លួន ដោយបញ្ជាក់យ៉ាងច្បាស់ ដូច្នេះថា ៖

សេចក្តីប្រកាសជូនដល់អ្នកគាំទ្រ អ្នកគាំទ្រអាចមានពេលចាប់ពីយប់នេះរហូតដល់ថ្ងៃទី ១ ខែ ឧសភា ដើម្បី download ចម្រៀងចាស់ៗនៅក្នុង channel មួយនេះទុកជាអនុស្សាវរីយ៍មុនពេលវាត្រូវបានលុប ដោយការគិតរយៈពេលជាយូរមកហើយខ្ញុំជាម្ចាស់ channel មួយនេះក៏បានសម្រេចថានឹង បិទ channel នេះជាផ្លូវការនៅថ្ងៃទី ១ ខែ ឧសភា ។ ដោយសុំការយោគយល់ពីអ្នកគាំទ្រ សង្ឃឹមថាបងប្អូននឹងគាំទ្រនូវការសម្រេចចិត្តរបស់ខ្ញុំមួយនេះ ។ ដោយក្តីគោរព ពី ខ្ញុំ

ងួន ចាន់ដេវីត

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

 ងួន ចាន់ដេវីត
 ងួន ចាន់ដេវីត
រូបភាព
រូបភាព
ងួន ចាន់ដេវីត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T