សម្តេចតេជោ ហ៊ុន សែន បង្ហាញពី ហេតុផលនៃ សម្លេងសភាពហត់ខ្លាំង ក្នុងសារសម្លេងបន្ទាន់ យប់មិញ

//s9.kh1.co/04/043ea907f7f995032d5c227993806c5b0386a4d5.png
សង្គម

 ២៨-មេសា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

សម្តេចតេជោ បានបង្ហាញពី មូលហេតុពិតប្រាកដពី ការដកដង្ហើមខ្លីៗ និងសភាពហត់ ក្រោយមានប្រជាជន សម្តែងការព្រួយបារម្ភច្រើន

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពីត្រឡប់ពី ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី ២៤ មេសា ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើចត្តាឡីស័ក បាន៤ថ្ងៃ រួចមកហើយ បើគិតមកទល់នឹងថ្ងៃទី ២៨ មេសា នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្នុងសារសម្លេងបន្ទាន់ របស់សម្តេច កាលពីយប់មិញនេះ បានធ្វើឲ្យប្រជាជន សម្តែងការព្រួយបារម្ភ ជាខ្លាំង ដោយសារសម្លេងសម្តេច មានសភាពហត់ខ្លាំង និងដកដង្ហើមខ្លីៗ កាលពីយប់ថ្ងៃទី ២៧ មេសា កន្លងទៅថ្មីៗនេះ ទន្ទឹមនឹងនេះ លុះមកដល់ព្រឹកថ្ងៃទី ២៨ មេសា ដោយមើលឃើញ ពីការខ្វាយខ្វល់សុខទុក្ខសុខភាព សម្តេចខ្លាំង សម្តេចក៏បានបង្ហោះសារ ក្នុងគណនីផ្លូវការ បង្ហាញពីហេតុផល ដែលធ្វើឲ្យអាការរបស់សម្តេច ទៅជាបែបនេះ។

គួរបន្ថែមថា សម្តេចបាន បញ្ជាក់យ៉ាងច្បាស់ដូច្នេះថា ៖

ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។ មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការធម្មតាមិនមានអ្វីរាំងស្ទះឡើយ៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T