ក្រុមហ៊ុន Blue Origin ស្រែកថាមិនសុខចិត្ត ពេលដែល SpaceX បានកិច្ចសន្យាផលិតយានសម្រាប់ណាសា

//s9.kh1.co/15/15d2ccbfc7a0a74cffe7ba06f84d1352237bda2d.jpg
បច្ចេកវិទ្យា

 ២៨-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សង្គ្រាមដ៏ក្តៅគគុករបស់មហាសេដ្ឋី Jeff Bezos និង Elon Musk បានចាប់ផ្តើមហើយ

ប​រទេស៖ ក្រុមហ៊ុន Blue Origin ដែលជាក្រុមហ៊ុនរ៉ុក្កែតអវកាសរបស់មហាសេដ្ឋី Jeff Bezos បានកំពុងតវ៉ាមិនសុខចិត្តដោយសារតែ កិច្ចសន្យាផលិតយានទៅឋានព្រះចន្ទដែលមានចំនួនទឹកប្រាក់2.9ពាន់លានដុល្លារ របស់អង្គការ NASA បានទៅលើដៃគូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុន SpaceX របស់លោក Elon Musk។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Blue Origin បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានដាក់ពាក្យបណ្តឹងតវ៉ាទៅការិយាល័យ Government Accountability Office ដោយចោទប្រកាន់អង្គការណាសាថា បានលំអៀងលើអ្នកដេញថ្លៃកិច្ចសន្យានៅនាទីចុងក្រោយ។

កាលពីដើមខែនេះអង្គការណាសាបានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន SpaceX ដើម្បីសាងសង់យានអវកាសមួយដើម្បីបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទនៅដើមឆ្នាំ2024 ដោយបានជ្រើសរើសក្រុមហ៊ុនរបស់លោក Musk លើក្រុមហ៊ុន Blue Origin និង Dynetics។

នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែល Blue Origin បាននិយាយថា ដោយសារតែអង្គការណាសាបានផ្លាស់ប្តូរគោលដៅដេញថ្លៃនៅនាទីចុងក្រោយ ការសម្រេចបែបនេះបានបំបាត់ឱកាសសម្រាប់អ្នកប្រកួតប្រជែងដទៃទៀត ហើយមិនត្រឹមតែប៉ុណ្ណោះទេវាអាចនឹងពន្យារ ថែមទាំងបង្កគ្រោះថ្នាក់ដល់បេសកកម្មទៅកាន់ឋានព្រះចន្ទផងដែរ។ ដោយសារតែបញ្ហានេះ ខ្លួនក៏សម្រេចធ្វើការតវ៉ានេះ៕

  Join us: https://t.me/khmerload

លោក Jeff Bezos ដែលជា CEO របស់ Amazon
លោក Jeff Bezos ដែលជា CEO របស់ Amazon
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T