គ្មានគ្រូណាធ្វើបានទេ! Tuchel បំបែកកំណត់ត្រាពិសេសមួយទល់នឹង Real Madrid យប់មិញ

//s9.kh1.co/cb/cb5cee1046d42f72998edb1cf5a21dc88a21c737.jpg
កីទ្បា

 ២៨-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Tuchel បំបែកកំណត់ត្រាមួយទល់នឹង Real Madrid

អេស្ប៉ាញ៖ លោកគ្រូបង្វឹក Thomas Tuchel បានដឹកនាំក្រុមតោខៀវ Chelsea ទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខណ្ឌ Champions League ទល់នឹង Real Madrid កាលពីយប់មិញដោយលទ្ធផលនៃការប្រកួតគឺក្រុមទាំងពីរលេងបានត្រឹមស្មើគ្នា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

ខ្សែបម្រើ Christian Pulisic រកបាន១គ្រាប់នៅនាទីទី១៤បើកឆាកឲ្យ Chelsea នាំមុខ ប៉ុន្តែ១៥នាទីក្រោយមក ខ្សែប្រយុទ្ធ Karim Benzema រកបាន១គ្រាប់តាមស្មើវិញទើបការប្រកួតបញ្ចប់ដោយលទ្ធផល ១ ទល់នឹង ១ ។

ខ្សែបម្រើ Christian Pulisic
ខ្សែបម្រើ Christian Pulisic
ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema

ប៉ុន្តែបើទោះបីជា Chelsea មិនទាន់អាចឈ្នះវ៉ាដាច់ Real Madrid ក៏ដោយក៏ ក្នុងការប្រកួតនេះដែរ លោកគ្រូបង្វឹក Thomas Tuchel បានបំបែកកំណត់ត្រាក្លាយជាគ្រូបង្វឹកនៅ Champions League ដំបូងគេបង្អស់ដែលដឹកនាំក្រុមឲ្យប្រកួតមិនដែលចាញ់ Real Madrid ក្នុងការប្រកួតទាំង៥ដំបូងគេ។

លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

យោងតាម Opta គឺ Tuchel បានដឹកនាំក្រុមឲ្យតទល់នឹងReal Madrid បានច្រើនដងប៉ុន្តែមិនសូវស្គាល់ពាក្យថាចាញ់ទល់នឹងក្លិបគីឡូធ្ងន់នៅ UCL នេះឡើយ។

លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

Tuchel ធ្លាប់ដឹកនាំក្រុមដូចជា FC Augsburg II ,Mainz 05 ,Borussia Dortmund, Paris Saint-Germain មុននឹងផ្ទេរមក Chelsea កាលពីខែមករា ឆ្នាំ២០២១។

លោកគ្រូបង្វឹក Thomas Tuchel កាលដឹកនាំ PSG
លោកគ្រូបង្វឹក Thomas Tuchel កាលដឹកនាំ PSG

យ៉ាងណាមិញ លោកគ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះនៅតែមិនអស់ចិត្តនិងគិតថា Chelsea គួរតែធ្វើបានល្អជាងនេះក្នុងការប្រកួតទល់នឹង Real Madrid ខណៈការប្រកួតជើងទី២ដែល Chelsea ត្រូវធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ នេះហើយ៕

លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

ប្រភពthesun

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T