ខ្លាចគេឆក់បាត់! Man City នឹងចរចាបន្តកុងត្រាថ្មីដល់កីឡាករឡើងជើងរូបនេះ

//s9.kh1.co/d4/d4c9097543d7cf940d848bea9a0e998421077b6a.jpeg
កីទ្បា

 ២៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Man City បន្តកុងត្រាថ្មីដល់ខ្សែការពារ John Stones

អង់គ្លេស៖ យោងតាមការរាយការណ៍ ខ្សែការពារ John Stones នឹងត្រូវក្លិបមេឃខៀវ Manchester City ស្នើកុងត្រាថ្មីឲ្យ បន្ទាប់ពីរូបគេបានវិលត្រឡប់មកបង្ហាញទម្រង់លេងដ៏លេចធ្លោដោយចាប់ដៃគូយ៉ាងស៊ីចង្វាក់គ្នាជាមួយខ្សែការពារ Ruben Dias ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Pep Gaurdiola

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ John Stones
ខ្សែការពារ John Stones
ខ្សែការពារ Rubem Dias និង John Stones
ខ្សែការពារ Rubem Dias និង John Stones

កាលពីឆ្នាំមុន Stones លេងធ្លាក់ជើងគួរឲ្យកត់សម្គាល់ ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរហើយព្រោះគេបានវិវត្តន៍ខ្លួនក្លាយជាកំផែងដ៏រឹងមាំ ជួយ Manchester City បន្តឈរកំពូលតារាង Premier League និងត្រូវបានលោកគ្រូបង្វឹក Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេស កោះហៅឲ្យចូលលេងទៀតផង។

ខ្សែការពារ John Stones
ខ្សែការពារ John Stones

ដូច្នេះ Manchester City នឹងផ្ដល់រង្វាន់កុងត្រាថ្មីចំនួន៥ឆ្នាំថែមពីលើកុងត្រាចាស់ដែលផុតកំណត់នៅឆ្នាំក្រោយនេះហើយ ដែលគេអាចទទួលបានប្រាក់ថ្លៃហត់នឿយដល់ទៅ ១សែន៥ម៉ឺនផោន(ស្មើនឹងប្រមាណ ២សែនដុល្លារ)ក្នុងមួយសប្តាហ៍ឯណោះ។

ខ្សែការពារ John Stones
ខ្សែការពារ John Stones

បន្ថែមពីលើនោះទៀត ក្នុងករណីដែល John Stones បានជួយក្រុមលើកពានណាមួយ នោះគេនឹងទទួលបានប្រាក់លើកទឹកចិត្តទៀតដោយសារគេបានចូលលេងយ៉ាងទៀងទាត់និងរក្សា Clean Sheet បិទសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតចូលទៀតផង។

ខ្សែការពារ John Stones
ខ្សែការពារ John Stones

កីឡាករវ័យ២៦ឆ្នាំរូបនេះកាន់តែកៀកក្នុងការលើកពាន Premier League ជាមួយ Manchester City ខណៈដែលនៅក្នុងពានរង្វាន់ Champions League ក៏ក្រុមរបស់គេមិនទាន់ធ្លាក់នោះដែរ។

ខ្សែការពារ John Stones
ខ្សែការពារ John Stones

គួររម្លឹកផងដែរថា John Stones ផ្ទេរពីក្លិបស្ករគ្រាប់ Everton មកកាន់ទឹកដី Etihad តាំងពីឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន ៥០លានផោន(ស្មើនឹងប្រមាណ ៦៩.៤លានដុល្លារ)៕

ប្រភពthesun

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T