ផ្លូវការ! Bayern Munich ប្រកាសតែងតាំង Julian Nagelsmann ជាគ្រូបង្វឹកបន្តពីលោក Flick

//s9.kh1.co/2a/2a90ac351f99f96f48fc802f4d16f095e45f2e48.jpg
កីទ្បា

 ២៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Bayern Munich ប្រកាសតែងតាំង Nagelsmann ជាគ្រូបង្វឹកថ្មី

អាល្លឺម៉ង់៖ ក្លិប Bayern Munich បានប្រកាសតែងតាំងលោកគ្រូបង្វឹក Julian Nagelsmann ដែលកំពុងដឹកនាំក្លិបគោជល់ RB Leipzig ធ្វើជាគ្រូបង្វឹកផ្លូវការជំនួសតំណែងលោកគ្រូ Hansi Flick ដែលប្រកាសចាកចេញនៅចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Julian Nagelsmann
លោកគ្រូបង្វឹក Julian Nagelsmann

Nagelsmann នឹងចុះកុងត្រាចំនួន៥ឆ្នាំជាមួយក្លិបដោយ Bayern Munich បានចំណាយប្រាក់ច្រើនជាង ២៥លានផោន(ស្មើនឹងប្រមាណ ៣០លានដុល្លារ) ដើម្បីជាថ្លៃផ្ដាច់កុងត្រាដែលធ្វើឲ្យ Nagelsmann ក្លាយជាគ្រូបង្វឹកដែលមានតម្លៃខ្លួនថ្លៃបំផុត។

លោកគ្រូបង្វឹក Julian Nagelsmann
លោកគ្រូបង្វឹក Julian Nagelsmann

បន្ទាប់ពី Hansi Flick ប្រកាសចាកចេញ ក្លិបម្ចាស់ពាន UCL រដូវកាលមុនមួយនេះក៏បានស្វះស្វែងរកគ្រូបង្វឹកថ្មី ហើយលទ្ធផលគឺតំណែងនេះមិនទៅណាឆ្ងាយពីលោកគ្រូ Nagelsmann នោះឡើយ។

លោកគ្រូបង្វឹក Julian Nagelsmann
លោកគ្រូបង្វឹក Julian Nagelsmann

កុងត្រារបស់លោកគ្រូ Nagelsmann នឹងមានសុពុលភាពចាប់ពីថ្ងៃទី១ខែកក្កដាតរៀងទៅ ដោយក្លិប Bayern Munich បានប្រកាសថា៖

ក្លិប FC Bayern Munich បានប្រកាសតែងតាំង Julian Nagelsmann ជាគ្រូបង្វឹកថ្មី ដោយលោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់វ័យ៣៣ឆ្នាំរូបនេះនឹងប្ដូរមកបង្វឹកនៅ Munich ពីក្លិបគោជល់ RB Leipzig ចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២១ មុនពេលរដូវកាលថ្មីបើក ដោយចុះកុងត្រាចំនួន៥ឆ្នាំ គឺមានសុពុលភាពរហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦ ។ ការប្រកាសនេះបានធ្វើឡើងក្រោយ លោកគ្រូបង្វឹកបច្ចុប្បន្ន Hansi Flick បានស្នើសុំឲ្យមានការផ្ដាច់កុងត្រាមុនកំណត់ គឺពីរឆ្នាំមុនផុតកំណត់សុពុលភាព។

ក្លិប Bayern Munich 
លោកគ្រូបង្វឹក Julian Nagelsmann
លោកគ្រូបង្វឹក Julian Nagelsmann

គួររម្លឹកផងដែរថា លោកគ្រូបង្វឹក Julian Nagelsmann ធ្លាប់ដឹកនាំឲ្យក្លិបពីរក្នុងអាជីពកន្លងមកគឺ ពីឆ្នាំ២០១៦ ដល់ ២០១៩ នៅដឹកនាំ Hoffenheim ហើយចាប់ពីឆ្នាំ២០១៩មកគឺលោកគ្រូដឹកនាំ RB Leipzig ៕

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T