រំភើបណាស់! ស្តេចប្រដាល់មុខគុជ Canelo បានជួយក្មេងប្រុស ១៧ឆ្នាំម្នាក់ សម្រេចបំណងក្នុងការប្តូរសួតបានដោយជោគជ័យ

//s9.kh1.co/c3/c38bd2388c1d3f8941f383310173c6547c864362.jpg
កីទ្បា

 ២៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្តេចប្រដាល់ Canelo បានប្រកាសជួយក្មេងប្រុសម្នាក់ ទៅដល់អ្នកគាំទ្រគាត់ទាំងអស់

បរទេស៖ ស្តេចប្រដាល់របស់អាមេរិច Canelo បានជួយចំណាយប្រាក់ទៅឱ្យអ្នកគាំទ្រអាយុ ១៧ ឆ្នាំម្នាក់ដើម្បីទទួលការវះកាត់ប្តូរសួតដោយជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបគាត់ និងក្មេងប្រុស
រូបគាត់ និងក្មេងប្រុស

វីដេអូមួយដែលគាត់បានបង្ហោះ កាលពីចុងខែមករា ដែលមានអ្នកចូលមើលរហូតដល់២,២លាននាក់ ដោយគាត់បានសម្រេចចិត្តជួយទៅដល់ក្មេងប្រុសម្នាក់មានឈ្មោះថា ដេវីត ដែលមានជំងឺរលាគទងសួតធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យតម្រូវឲគាត់វះកាត់ជាបន្ទាន់។ 

ស្តេចប្រដាល់ Canelo
ស្តេចប្រដាល់ Canelo

អ្នកប្រដាល់ជើងឯករូបនេះបាននិយាយថា គាត់ក៏មិនពេញចិត្តក្នុងការបង្ហោះវីដេអូអំពីខ្លួនគាត់ដើម្បីជួយអ្នកដទៃ ដែលខ្វះខាតនោះទេ ពីព្រោះនៅពេលអ្នកធ្វើចេញពីបេះដូង មិនចាំបាច់បង្កើតវីដេអូប្រភេទនេះទេ។

ក្មេងប្រុស ដេវីត
ក្មេងប្រុស ដេវីត

ព្រមជាមួយគ្នានេះ គាត់បានបន្ថែមថាគាត់ចង់ចំណាយពេលបន្តិច ដើម្បីលើកទឹកចិត្តប្រជាជនឱ្យជួយអ្នកដទៃដែលត្រូវការពន្យល់ថា "វាមិនមែនជាបញ្ហាដែលមានលុយឬមិនមានលុយទេ"៕

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T