ស្ងាត់ៗ! ស្រាប់តែ ជី ដេវីត ប្រកាសដំណឹងមួយនេះ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំង

//s9.kh1.co/66/668fa5f58ef8f9bbd24f3b3e410208e685cac377.png
តារា & កម្សាន្ដ

 ២៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀង G-Devith ស្រាប់តែប្រកាសដំណឹងផ្លូវការមួយធ្វើឱ្យបណ្តាអ្នកគាំទ្ររូបលោកមានការភ្ញាក់ផ្អើល និងសោកស្តាយ

ភ្នំពេញ៖ លោក ងួន ចាន់ដេវីត ហៅ G-Devith ជាតារាចម្រៀង Rap ដ៏ល្បីមួយសម្រាប់ក្នុងស្រទាប់យុវវ័យ​ ដោយម្ចាស់បទ «រាំញីកែងជើង» រួបនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ស្នាដៃចម្រៀង Rap និងតែងនិពន្ធរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពហ្វេសប៊ុកផេកផ្លូវការរបស់តារាចម្រៀង G-Devith កាលពីពេលថ្មីៗកន្លងមកនេះ តារាចម្រៀងមានរាងខ្ពស់ស្រឡះរូបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបលោកបានប្រកាសជាផ្លូវការនូវដំណឹងអំពីការលុប Channel Youtube របស់ខ្លួនដែលមានឈ្មោះថា «Dit Way» ចោលនាថ្ងៃទី០១ ខែឧសភា ខាងមុខ។

https://s9.kh1.co/__image/w=650,h=359,q=100/cc/ccbf71c084e171c4cc59a05c83db7f9ea6071d89.jpeg

តាមប្រភពតារាចម្រៀង G-Devith បានបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖

«សេចក្តីប្រកាសជូនដល់អ្នកគាំទ្រ!​ អ្នកគាំទ្រអាចមានពេលចាប់ពីយប់នេះរហូតដល់ថ្ងៃទី ១ ខែ ឧសភា ដើម្បី download ចម្រៀងចាស់ៗនៅក្នុង channel មួយនេះទុកជាអនុស្សាវរីយ៍មុនពេលវាត្រូវបានលុប ដោយការគិតរយៈពេលជាយូរមកហើយខ្ញុំជាម្ចាស់ channel មួយនេះក៏បានសម្រេចថានឹង បិទ channel នេះជាផ្លូវការនៅថ្ងៃទី ១ ខែ ឧសភា។ ដោយសុំការយោគយល់ពីអ្នកគាំទ្រ សង្ឃឹមថាបងប្អូននឹងគាំទ្រនូវការសម្រេចចិត្តរបស់ខ្ញុំមួយនេះ ។ ដោយក្តីគោរពពីខ្ញុំ»។

សាររបស់លោក G-Devith
សាររបស់លោក G-Devith

តាមរយៈការជូនដំណឹងទៅកាន់អ្នកគាំទ្ររបស់ខ្លួននេះផងដែរ​តារាចម្រៀងខាងលើមិនបានបញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យរូបលោកសម្រេចចិត្តលុបចោលនូវ Channel Youtube របស់ខ្លួននោះទេ។ ប៉ុនតែក្រោយទទួលបានដំណឹងនេះធ្វើឱ្យបណ្តាអ្នកគាំទ្រទាំងឡាយរបស់តារាចម្រៀងលោក ងួន ចាន់ដេវីត ហៅ G-Devith មានការភ្ញាក់ផ្អើលជាខ្លាំង និងមានការសោកស្តាយផងដែរ៕

ងួន ចាន់ដេវីត
Kor Samnang
សំណាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T