ហេតុអ្វីបានជាគាត់ត្រូវមូសខាំច្រើនជាងអ្នកដទៃ? កត្តាទាំង ៧នេះ ដែលអ្នកឧស្សាហ៍ត្រូវមូសខាំ

//s9.kh1.co/72/723f73165cdb9bdfc406d6af3a8e1a04e60cb0c2.jpg
យល់ដឹង

 ២៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកដែលឧស្សាហ៍ត្រូវមូសខាំ សូមអានអត្ថបទមួយនេះ

មានមនុស្សជាច្រើនតែងតែមានចម្ងល់ថា ហេតុអ្វីបានជាគាត់ត្រូវមូសខាំច្រើនជាងអ្នកដទៃ ទាំងដែលនៅជាមួយគ្នា សោះ? ហើយតើកត្តាអ្វីខ្លះដែលធ្វើឱ្យគាត់ទាក់ទាញមូសបានច្រើនយ៉ាងនេះ? ប្រសិនបើអ្នកក៏មានចម្ងល់ពីបញ្ហានេះ សូមអានអត្ថបទខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. កាបូនឌីអុកស៊ីត

មូសបានប្រើសរីរាង្គម្យ៉ាងដែលគេហៅថា maxillary palp ជាច្រមុះរបស់វា ដែលសរីរាង្គមួយនេះអាចចាប់យក កាបូនឌីអុកស៊ីតបានក្នុងចម្ងាយយ៉ាងឆ្ងាយ ហើយបើយោងតាមសម្តីរបស់ Joe Conlon ដែលជាអ្នកជំនាញម្នាក់នៅឯ American Mosquito Control Association បានប្រាប់ថាមូសនឹងហើរតាមក្លិនកាបូនឌីអុកស៊ីតដូចជាត្រី ឆ្លាមតាមក្លិនឈាមដូច្នេះដែរ។ ជាទូទៅមនុស្សតែងតែបញ្ចេញកាបូនឌីអុកស៊ីតនៅពេលដកដង្ហើម ហេតុនេះហើយទើបមូសតាមយើងបានយ៉ាងងាយ នោះមានន័យថាបើសិនជាអ្នកជាដែលដកដង្ហើមខ្លាំងៗ ឬមានមាឌធំនោះអ្នកនឹងទាក់ទាញចំណាប់អារម្មណ៍ពីមូសបានយ៉ាងល្អ។

២. ក្លិនរបស់មនុស្ស

អ្នកវិទ្យាសាស្ត្រក៏មិនប្រាកដចិត្តនោះដែរថាហេតុអ្វីបានជា ក្លិនរបស់មនុស្សអាចទាក់ទាញមូសបាន វាអាចមកពីហ្សែន ឬក៏ប្រហែលជាពពួកបាក់តេរីប្រភេទណាមួយនៅលើស្បែកក៏ថាបាន។ ប្រសិនបើអ្នកបាញ់ទឹកអប់ ឬក៏គ្រឿងក្រអូប អ្នកក៏ប្រហែលជាមានឱកាសក្លាយជាគោលដៅរបស់មូសបានយ៉ាងងាយ ព្រោះសូម្បីតែសត្វភេទញីនៅចូលចិត្តក្លិនរបស់ផ្កាបាន ចុះរឿងអ្វីដែលពួកគេមិនចូលមករកក្លិនក្រអូបរបស់ទឹកអប់នោះ?

រូបតំណាង
រូបតំណាង
៣. ពណ៌

ការស្រាវជ្រាវមួយបានរកឃើញថា សត្វមូសតែងតែត្រូវទាក់ទាញដោយពណ៌ងងឹតៗដូចជាពណ៌ខ្មៅ ឬក៏ពណ៌ខៀវអាប់ ជាមួយគ្នានោះដែរ Nancy Troyano បាននិយាយថា ជាទូទៅមូសពឹងផ្អែកលើការមើលឃើញរបស់វាដើម្បីស្វែងរកចំណី ហើយការប្រើពណ៌ខ្មៅងងឹតគឺងាយឱ្យមូសមើលឃើញខ្លាំងណាស់ នោះមានន័យថាបើសិនជាអ្នកពាក់អាវពណ៌ខ្មៅនៅក្នុងបរិយាកាសមួយដែលមានពន្លឺគ្រប់គ្រាន់ វាប្រៀបដូចជានំខេកចម្រុះពណ៌ដែលងាយមើល ឃើញបំផុត។

រូបតំណាង
រូបតំណាង
៤. កម្តៅ និងទឹក 

សត្វមូលអាចចាប់យកជាតិទឹក និងកម្តៅបានកាន់តែងាយនៅពេលវាចូលទៅជិតអ្នក ហើយការស្រាវជ្រាវមួយក៏បាន និយាយថា មូសនឹងចូលទៅជិតសីតុណ្ហភាពណាដែលវាចូលចិត្ត ហេតុនេះបើសិនជាអ្នកកំពុងហាត់ប្រាណហើយខ្លួនរបស់អ្នកបានបញ្ចេញកម្តៅ និងធ្វើឱ្យស្បែកមានសំណើមច្រើន រួមជាមួយនឹងក្លិនកាបូនឌីអុកស៊ីតដែលចេញពីខ្យល់ដង្ហើមរបស់អ្នកទៀត វានឹងធ្វើឱ្យមូសមកក្បែរអ្នកកាន់តែច្រើន។

៥. ជាតិអាល់កុល

មានការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងកាលពីឆ្នាំ 2002 បានរកឃើញថា កម្មវត្ថុដែលត្រូវធ្វើការសង្កេតភាគច្រើនជាអ្នកដែលបានផឹកស្រាមុនដែលត្រូវបានមូសខាំច្រើនជាងអ្នកមិនបានផឹកស្រា។

រូបតំណាង
រូបតំណាង
៦. មានផ្ទៃពោះ

មូលហេតុដែលធ្វើឱ្យស្ត្រីមានផ្ទៃពោះទាក់ទាញមូសបានច្រើន នោះគឺមកពីកត្តាពីរ មួយគឺមកពីកម្រិតកាបូនឌីអុកស៊ីត និងមួយទៀតគឺសីតុណ្ហភាពដែលក្តៅខុសពីមនុស្សធម្មតា។ស្ត្រីមានផ្ទៃពោះបានបញ្ចេញជាតិកាបូនឌីអុកស៊ីតច្រើនជាងមនុស្សធម្មតា ហើយសីតុណ្ហភាពក៏ខ្ពស់ជាងអ្នកដែលគ្មានផ្ទៃពោះ ហេតុនេះហើយទើបមូសតែងតែចាប់អារម្មណ៍ស្ត្រីមានផ្ទៃពោះលើសមនុស្សធម្មតាដល់ទៅពីរដង។

រូបតំណាង
រូបតំណាង
៧. ប្រភេទឈាម

មានការស្រាវជ្រាវមួយបានរកឃើញថាអ្នកដែលមានឈាមប្រភេទ O តែងតែទាក់ទាញមូសបានច្រើនជាងប្រភេទឈាមដទៃទៀត៕

រូបតំណាង
រូបតំណាង

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T