ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោក ថមមី បានទិញនំឃេកមកធ្វើខួបកំណើតឲ្យសួស វីហ្សា នៅគេហដ្ឋានតាមរបៀបលក្ខណៈគ្រួសារ ទោះបីជាថ្ងៃកំណើតរបស់ប្រពន្ធកន្លងហួសទៅ១សប្តាហ៍មែនក្តី ប៉ុន្តែលោកនៅតែចងចាំដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើយោងតាមគណនីហ្វេសប៊ុករបស់លោក ថមមី បានសរសេររៀបរាប់ពីសកម្មភាពធ្វើខួបកំណើតជូនប្រពន្ធនៅក្នុងថ្ងៃនេះថា៖
Happy birthday ប្រពន្ធសំលាញ់ ទោះលើសថ្ងៃក៍ពិតមែនតែក៍បងមិនភ្លេចថ្ងៃខួបអូនដែរ ពិបាកណាស់ទម្រាំរកទិញនំខេកបានសម័យកូវីដនេះ សំខាន់ Jenny ធ្វើខ្លួនសាហាវជាងម្ចាស់ខួប
បងសូមជូនពរអោយអូន មានសុខភាពល្អ សំណាងល្អ ប្រកបការងារជោគជ័យគ្រប់ភារកិច្ចរួមទាំងមុខជំនួញ សម្រស់កាន់តែស្អាត ជាពិសេសទៅណាមកណាមានតែគេស្រលាញ់ចូលចិត្តក៉ំអោយមានសត្រូវមកបៀតបៀន ស្រលាញ់កូននិងប្តីអោយខ្លាំងៗ សូមអោយក្រុមគ្រួសារយើងសុខសប្បាយទាំងអស់គ្នា ឆ្នាំនេះខុសពីឆ្នាំមុនៗព្រោះខួបលើកនេះរាងស្ងប់ស្ងាត់ដោយសារកូរូណា ចឹងយើងត្រូវ ៣ក៉ំ ៣ការពារ
អ្វីពិសេសជាងហ្នឹងទៀតគឺឆ្នាំនេះ ២០.០៤.២០២១ យើងបានផ្ល៉ំទៀននំខេក ៣នាក់កូនស្រីសំលាញ់ដ៍សែនខ្ចូត សែនឆ្លាត ថង សាម៉ូលីណា របស់យើង
បងប្អូនមានវិញមានអ្វីជូនពរគាត់ទេ
យ៉ាងណាមិញ ឃើញថាមានបងប្អូនមហាជនជាច្រើនបាននាំគ្នាសរសើរទឹកចិត្តលោក ថមមី ដែលមានចំពោះភរិយាយ៉ាងខ្លាំង ក្រៅពីនេះទៀត ពួកគេក៏បានជូនពរដល់ អ្នកនាង សួស វីហ្សា ក្នុងថ្ងៃកំណើតផងដែរ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
សូមចូលទស្សនារូបភាពខាងក្រោម៖







