អីយ៉ាស់! Liverpool កំពុងមានអាទិភាពក្នុងការនាំយកខ្សែប្រយុទ្ធតម្លៃខ្លួន២៧លានម្នាក់

//s9.kh1.co/10/10817844afddb96868eddad78e289ab5844fc449.jpg
កីទ្បា

 ២៧-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Liverpool ចង់ទិញយកខ្សែប្រយុទ្ធលេងឲ្យក្លិប PSV

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងនាំមុខគេក្នុងការប្រមាញ់យក ខ្សែប្រយុទ្ធ Donyell Malen ដែលបច្ចុប្បន្នលេងឲ្យក្លិប PSV នេះបើយោងតាមសារព័ត៌មាន Voetbal Internacional ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Donyell Malen
ខ្សែប្រយុទ្ធ Donyell Malen

កីឡាករវ័យ២២ឆ្នាំរូបនេះបានក្លាយជាតារាលេចធ្លោម្នាក់ប្រចាំក្លិប PSV បន្ទាប់ពីចាកចេញពីក្លិបកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ នៅក្នុងឈុតយុវជនដោយមុនពេលនោះគេក៏ធ្លាប់បានចូលលេងនៅក្លិបយុវជនរបស់ Ajax ឯប្រទេស ហូឡង់ ផងដែរ។

ខ្សែប្រយុទ្ធ Donyell Malen
ខ្សែប្រយុទ្ធ Donyell Malen

ឥលូវនេះ Malen អាចនឹងវិលត្រឡប់មកលេងនៅក្របខណ្ឌ Premier League វិញ ខណៈដែល ភាគីរបស់លោកគ្រូបង្វឹក Jurgen Klopp ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនទិញយកកីឡាករសញ្ជាតិហូឡង់រូបនេះហើយ។

ខ្សែប្រយុទ្ធ Donyell Malen
ខ្សែប្រយុទ្ធ Donyell Malen


ក្រៅពី Liverpool ក្លិបដទៃទៀតដូចជា Barcelona, Juventus និង AC Milan ក៏កំពុងសម្លឹងមើលស្ថានភាពរបស់ Malen នៅ PSV ដូចគ្នា ដោយគេរំពឹងទុកថាតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធរូបនេះគឺខ្ទង់ ២៧លានផោន(ស្មើនឹងប្រមាណ៣៧.៤លានដុល្លារ)៕

ខ្សែប្រយុទ្ធ Donyell Malen
ខ្សែប្រយុទ្ធ Donyell Malen

ប្រភពcaughtoffside

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T