ទើបតែប្រឡូកក្នុងវិស័យផលិតវិដេអូ ពេលនេះ សុថាន់ ជិតទទួលបាន ១០០K subscribers លើយូធូបហើយ

//s9.kh1.co/5e/5e211436ec7b108e7d512293dc8a0b788f7f6bd2.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បើគិតត្រឹមពេលនេះ សុថាន់ ដែលជា Vlogger វ័យក្មេងទើបតែប្រឡូកក្នុងវិស័យផលិត វីដេអូ បង្ហោះនៅលើបណ្តាញសង្គមទើបតែជាង១ឆ្នាំតែប៉ុណ្ណោះ

ភ្នំពេញ៖ បើគិតត្រឹមពេលនេះ សុថាន់ ដែលជា Vlogger វ័យក្មេងទើបតែប្រឡូកក្នុងវិស័យផលិតវីដេអូ បង្ហោះនៅលើបណ្តាញសង្គមទើបតែជាង១ឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែសមទ្ធិផលដែលលោកទទួលបាន ពីការខិតខំប្រឹងប្រែងទាំងនេះ ពិតជាមិនធម្មតានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុថាន់
សុថាន់

ក្នុងនោះដែរ អ្នកគាំទ្រសង្កេតឃើញថា គណនីយូធូបផ្លូវការរបស់សុថាន់ពេលនេះ កំពុងទទួលបាន Subscribers យ៉ាងគំហុក ដែលពេលនេះគណនីលោកទទួលបានជិត ១០០K subscribers ហើយ។

ទាំងនេះ គឺជាភាពភ្ញាក់ផ្អើលនិងគួរឲ្យសរសើរដល់ Vlogger ជំនាន់ក្រោយរូបនេះ ដែលទទួលបានសមទ្ធផលគួរជាទីគាប់ចិត្តនិងឆាប់រហ័សបែបនេះ។

គួរបញ្ជាក់ដែរថា សុថាន់ ដែលឈ្មោះគណនីយូធូបថា SoThan - សុថាន់ ជាអ្នកផលិតវីដេអូប្លែកៗបង្ហោះនៅលើបណ្តាញសង្គមដូចជា វីដេអូ Vlog វីដេអូ Prank និងវីដេអូកម្សាន្តប្លែកអារម្មណ៍យ៉ាងច្រើន ដែលទាំងនេះបានធ្វើឲ្យអ្នកគាំទ្ររបស់លោក ចាប់អារម្មណ៍ និងមិនធុញទ្រាន់ជាមួយមាតិការដែលលោកផលិតនោះទេ។

ម៉្យាងវិញទៀត អ្នកគាំទ្រកំពុងតែទន្ទឹងចាំមើល និងនិយាយទុកមុនថា គណនីយូធូបរបស់ សុថាន់ នឹងទទួលបាន១០០K ក្នុងពេលឆាប់ៗដ៏ខ្លីប៉ុណ្ណោះ ហើយលោកនឹងទទួលបាន Silver Button ពីក្រុមហ៊ុនយូធូបផងដែរ៕

ចង់តាមដានគណនីយូធូបរបស់សុថាន់ សូមចុចលើតំណរនេះ៖

សុថាន់
សុថាន់
សុថាន់
សុថាន់
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T