នារីវ័យក្មេងអាយ១៩ឆ្នាំម្នាក់ មានកិត្តិយលបានឈ្នះលេខមួយ នូវការចាប់ត្រីដោយដៃ ក្នុងកម្មវិធី Okie Noodling Festival លើកទី១៤ នៅរដ្ឋ Oklahoma សហរដ្ឋអាមេរិក ដែលចាប់បានត្រីអណ្ដែងទម្ងន់ ៣២.៦៧គីឡូក្រាម។

នារីម្នាក់នេះមានឈ្មោះថា Lucy Millsap គឺជាស្រ្ដីដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ដ ដែលអាចឈ្នះក្នុងការប្រកួតនេះ ដែលមានអ្នកចូលរួមរហូតដល់ ២០០នាក់ ហើយនាងជាប់លេខ១ ដែលទទួលបានប្រាក់រង្វាន់ ១,៥០០ដុល្លារ ក្នុងវិញ្ញាសារ ចាប់ត្រីធំ។

កម្មវិធី Okie Noodling គឺជាកម្មវិធីមួយពេញនិយមនៅប៉ែកខាងត្បូងនៃ សហរដ្ឋអាមេរិក ដែលតម្រូវឲ្យអ្នកចូលរួម ចុះចាប់ត្រីដោយប្រើដៃផ្ទាល់ មិនឲ្យប្រើប្រាស់ឧបករណ៍អ្វីផ្សេងឡើយ។ វិធីនៃការចាប់គឺ ត្រូវយកដៃរបស់យើង ចាប់កាន់នូវមាត់របស់ត្រី ដែលនៅពីក្រោយខ្នង បើវាមិនបំរាស់ ឬ លូតចេញពីដៃនោះទេ អ្នកនោះនឹងឈ្នះ។

ចំពោះការប្រកួត វិធីបុរាណវិញ បេក្ខជនត្រូវរត់ទៅក្នុងបឹង ហើយស្វែងរកត្រី ដោយប្រើជើងរបស់ពួកគេដាក់ចូលក្នុងមាត់ របស់ត្រី ដោយមិនឲ្យប្រើដៃនោះទេ ព្រោះពេលខ្លះត្រីអាចខាំដាច់ម្រាម បើចាប់បានត្រីផ្សេងក្រៅពីត្រីអណ្ដែង។ ហើយល្បែងនេះ នៅរដ្ឋខ្លះគេហាមមិនឲ្យលេងនោះទេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះល្បែងមួយនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]