លោកគ្រូ Pochettino ថាម្នាក់នេះជាគ្រូបង្វឹកល្អផ្ដាច់គេលើលោក

//s9.kh1.co/2d/2d933ebc333da3626fee5a23aa18f0c364cee501.jpeg
កីទ្បា

 ២៧-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Pochettino ថា Pep ជាគ្រូបង្វឹកល្អផ្ដាច់គេ

បារាំង៖ លោកគ្រូបង្វឹក Mauricio Pochettino ដែលបច្ចុប្បន្នដឹកនាំនៅក្លិប Paris Saint-Germain បាននិយាយថា លោកគ្រូបង្វឹក Pep Guardiola នៃក្លិបមេឃខៀវ Manchester City គឺជាគ្រូបង្វឹកល្អផ្ដាច់គេលើលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Mauricio Pochettino
លោកគ្រូបង្វឹក Mauricio Pochettino
លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

PSG នឹងត្រូវប្រកួតជាមួយ Man City ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខណ្ឌ Champions League នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២ទាបភ្លឺនេះហើយ ទើបកីឡាករទាំងសងខាងកំពុងរៀបចំខ្លួនហ្វឹកហាត់ដើម្បីដណ្ដើមយកជ័យជម្នះរៀងៗខ្លួន។

លោកគ្រូបង្វឹក Mauricio Pochettino និង Pep Guardiola
លោកគ្រូបង្វឹក Mauricio Pochettino និង Pep Guardiola

យ៉ាងណាមិញ លោកគ្រូ Pochettino ដែលធ្លាប់ដឹកនាំ Tottenham Hotspur ក៏ធ្លាប់ដឹកនាំក្រុមតទល់ជាមួយ លោកគ្រូ Pep Guardiola ច្រើនដងណាស់ដែរទើបមើលឃើញពីចំណុចពិសេសនៃការដឹកនាំរបស់លោកគ្រូ Pep  បើទោះបីជាកាលពីមុន លោកគ្រូ Pochettino ធ្លាប់ដៀមដាម Pep ថាមិនចេះគោរពក្រុមអ្នកដទៃពេលលោកគ្រូ Pep ថា Spurs ជាក្រុមរបស់ Harry Kane ក៏ដោយ។

លោកគ្រូបង្វឹក Mauricio Pochettino និង Pep Guardiola
លោកគ្រូបង្វឹក Mauricio Pochettino និង Pep Guardiola

ថ្លែងក្នុងសន្និសីទនៃការប្រកួតរវាង PSG និង Man City លោកគ្រូបង្វឹក Mauricio Pochettino បានថ្លែងថា៖

សម្រាប់ខ្ញុំ គាត់ (Pep Guardiola) ជាគ្រូបង្វឹកដ៏ល្អផ្ដាច់គេ។ ខ្ញុំពិតជាកោតសរសើរគាត់ណាស់ និងគិតថាគាត់ពិតជាធ្វើបានល្អទាំងនៅ Man City, Barcelona និងBayern Munich ។ គាត់ជាមនុស្សដ៏អស្ចារ្យ ជាគ្រូបង្វឹកដ៏ឈ្លាសវៃ និងតែងតែរិះរកយុទ្ធសាស្ត្រថ្មីៗព្រមទាំងផែនការប្រកួតខុសៗគ្នា ខ្ញុំចូលចិត្តប្រជែងជាមួយគាត់ និងក្រុមដែលគាត់ដឹកនាំ។ មិនមែនត្រឹមតែជាគ្រូបង្វឹកដ៏ឆ្នើមមួយរូបទេ សូម្បីក្លិបដែលគាត់កំពុងដឹកនាំ (Man City) ក៏សំខាន់ខ្លាំងណាស់ដែរ។ ពួកគេជាក្រុមមួយដែលមានទម្រង់លេងអស្ចារ្យ និងមានគោលដៅច្បាស់លាស់ថាធ្វើយ៉ាងណាទើបស្រវាយកជោគជ័យបាន។

លោកគ្រូបង្វឹក Mauricio Pochettino
លោកគ្រូបង្វឹក Mauricio Pochettino
លោកគ្រូបង្វឹក Mauricio Pochettino

គួរបញ្ជាក់ផងដែរថា លោកគ្រូបង្វឹក Maurucio Pochettino ធ្លាប់ដឹកនាំឲ្យ Spurs ឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ UCL កាលពីឆ្នាំ២០១៨ បន្ទាប់ពីបំបាក់ Manchester City នៅវគ្គ៨ក្រុម តែបែរជាមកចាញ់ក្រោមថ្វីជើងក្រុមហង្សក្រហម Liverpool ទៅវិញ៕

លោកគ្រូបង្វឹក Pep Guardiola និង Mayricio Pochettino
លោកគ្រូបង្វឹក Pep Guardiola និង Mayricio Pochettino

ប្រភពdailymail

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T