បុរសម្នាក់ ត្រូវបានចាប់ខ្លួន និង បញ្ជូនឲ្យប៉ូលីស ក្រោយពីដើរបោកប្រាស់ ថាខ្លួនឯង គ្មានប្រពន្ធ ហើយបានរៀបការ ជាមួយនឹងមនុស្សស្រី ធ្វើជាប្រពន្ធរបស់ខ្លួន ដល់ទៅ ២៣នាក់ ឯណោះ។

ប្រភពព័ត៌មាន អេមឺរ៉េត បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅទីក្រុង Colombo ប្រទេស ស្រីឡាំងកា។ បុរសកំហូចរូបនេះ បានសន្យានឹង មនុស្សស្រីដែលខ្លួន បានទាក់ទងទាំងនោះថា នឹងរកការងារអោយធ្វើ ដែលពួកគេ សុទ្ធសឹងជាស្រ្តី ដែលមានអាយុ លើ ៣៥ឆ្នាំ។ យ៉ាងណាមិញ ជនល្មើស ត្រូវបានចាប់ខ្លួន ខណៈពេល កំពុងប្រមូលលុយ ពីមនុស្សស្រី ដែលខ្លួនបានបោកបញ្ឆោត ហើយរូបគេ ត្រូវបានរកឃើញថា មាននូវអត្តសញ្ញាណប័ណ ក្លែងក្លាយមួយចំនួន រួមនឹង សំបុត្រអាពាហ៍ពិពាហ៍ ក្លែងក្លាយ ចំនួន ៤ ទៀតផង។ ក្នុងនោះដែរ ក្រោយពីជនល្មើស បោកប្រាស់ និង រៀបការហើយនោះ រូបគេ នឹងប្រើល្បិច ធ្វើយ៉ាងណា ផ្ទេរឈ្មោះកម្មសិទ្ធិទ្រព្យសម្បត្តិ របស់ស្ត្រីរងគ្រោះ ទាំងនោះ មកធ្វើជារបស់ខ្លួន ដោយដាក់ឈ្មោះ របស់ជនល្មើស ជំនួសវិញ។ ទោះជាយ៉ាងណា ពេលនេះ ប៉ូលីស កំពុងធ្វើការស៊ើបអង្កេតបន្ត ក្នុងករណីនេះ។

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]