ចៅប្រុស១ខួប និងកូនប្រសារ តារាកំប្លែង Na Kom ក៏ឆ្លងកូវីដ១៩

//s9.kh1.co/9a/9ad1855daa40d594f9e31b7cd33783433b4d8ff1.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីលោកNa Kom និងភរិយាបានឆ្លងកូវីដ១៩រួចមក ស្រាប់តែមានសមាជិករបស់លោកបន្ថែមពីរនាក់ទៀតក៏បានឆ្លងជំងឺកូវីដ១៩

ថៃ៖ បន្ទាប់ពីមហាជនបានដឹងហើយថាតារាកំប្លែង លោក Na Kom ព្រមទាំងភរិយារបស់លោក បានឆ្លងនូវជំងឺកូវីដ១៩ រួចមក បានធ្វើឱ្យ អ្នកគ្រប់គ្នា មិនថាអ្នកនៅក្នុងជួរសិល្បៈ ឬអ្នកគាំទ្រមានការព្រួយបារម្ភ និងសម្ដែងក្ដីអាណិតអាសូជាខ្លាំង ចំពោះស្ថានភាពជំងឺរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Na Kom  និងភរិយា
Na Kom  និងភរិយា

កាលពីពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពី Na Kom និងភរិយាបានចូលសម្រាកព្យាបាលជំងឺ​កូវីដ១៩ នៅក្នុងមន្ទីរពេទ្យក្នុងស្ថានភាពគួរឱ្យបារម្ភជាខ្លាំង ស្រាប់តែ មានសេចក្ដីរាយការណ៍មួយបានបញ្ជាក់បន្ថែម ថាសមាជិកគ្រួរសាររបស់ Na Kom ពីរនាក់បន្ថែមទៀតដែលជាម្ដាយកូន បានឆ្លងនូវជំងឺកូវីដ១៩ គឺត្រូវជា ចៅប្រុស អាយុមួយខួប និងកូនប្រសាស្រី របស់លោក បន្ទាប់ពីបាន ពិនិត្យសំណាក ជាលើកទីបីទើប ពិនិត្យដឹង ថាមានវិជ្ជមានកូវីដ១៩ ។

ចំណែកកូនស្រីរបស់ Na Kom  នាងក៏បានផ្ដល់ដំណឹងបន្ថែមពាក់ព័ន្ធ និងស្ថានភាពជំងឺឪពុករបស់ខ្លួន ដោយ លោក Na Kom រោគសញ្ញានៃជំងឺមានស្ថេរភាព ចំណែកសួត និងតំរងនោមមានការរលាកច្រើន គឺត្រូវការលាងឈាមដើម្បីច្រោះជាតិពុលចេញពីក្នុងខ្លួន  ហើយ សម្ពាតឈាម និងអុកស៊ីហ្សែន មានសន្ទុះបន្ទិច តែលោកស្ថិតនៅក្នុងការព្រួយបារម្ភដដែល៕

Join Us៖https://t.me/khmerload 

Na Kom
Na Kom
Na Kom
Na Kom
Na Kom
Na Kom
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T