ប្លែកទៀតហើយ! បុរសជនជាតិជប៉ុនមួយក្រុមនេះ សាកល្បងពាក់ឧបករណ៍ពពោះ ជំនួសស្រ្តីដើម្បីភ្លក់ពីរសជាតិមានផ្ទៃពោះ

//s9.kh1.co/01/0169445e4f18d6626fccaede6255525bbdda1273.jpg
សង្គម

 ២៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសជនជាតិជប៉ុនមួយក្រុមនេះ សាកល្បងពាក់ឧបករណ៍ពពោះ ជំនួសស្រ្តីដើម្បីភ្លក់ពីរសជាតិមានផ្ទៃពោះខណ:ដែលទទួលបានការសរសើរពីគ្រប់មជ្ឈដ្ឋាន

ជប៉ុន: ប្រិយមិត្ត ពុកម៉ែ បងប្អូន និងមិត្តអ្នកអានមួយចំនួន ពិតជាបានស្គាល់ពីភាពអស្ចារ្យ និងបានឃើញពីទស្សនីយភាពប្លែកៗពីប្រទេសជប៉ុន ដែលនឹកស្មានមិនដល់ និងគួរឲ្យសរសើរពីភាពច្នៃប្រឌិត និងរបកគំហើញថ្មីៗរបស់ប្រជាជនជប៉ុនផ្ទាល់តែម្តង ដែលត្រូវបានគេចាត់់ទុកថាជាជាតិសាសន៍មួយ​ ដែលមានការច្នៃប្រឌិតខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានក្រុមបុរសជនជាតិជប៉ុន ចំនួ៣នាក់ បានសាកល្បងពពោះដើម្បីទទួលបានបទពិសោធន៍ និងដឹងពីស្ថានភាពក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះដោយមានការចូលរួមពី សមាជិកសភាលោក Masanobu Ogura អាយុ ៣៩ ឆ្នាំ លោក Norikazu Suzuki អាយុ ៣៩ ឆ្នាំ និងលោក Takashi Fujiwara អាយុ​ ៣៧ឆ្នាំ ដោយបុរសទាំង ៣ នាក់ខាងលើនេះ បានពាក់អាវដាក់ក្នុងពោះ មានទម្ងន់ប្រហែល ៧,៣ គីឡូក្រាម ក្នុងរយៈពេល ២ ថ្ងៃ ទាំងពេលគេង និងពេលបរិភោគ ដើម្បីយល់ពីអារម្មណ៍របស់ស្ត្រី​អំឡុងពេលមានផ្ទៃពោះខែទី ៧ ។

បុរសជនជាតិជប៉ុនទាំងបីនាក់ 
បុរសជនជាតិជប៉ុនទាំងបីនាក់ 

ក្រោយពីពេលដែលពួកគេបានធ្វើរឿងដ៏មិនគួរឲ្យជឿនេះរួចមក ក៏មានមតិសាធារណជនជាច្រើន ទាំងក្នុងប្រទេស និងជុំវិញពិភពលោក បានស្ងើចសរសើរគ្រប់ៗគ្នា ខណ:ដែលពួកគេបានចែករំលែកបទពិសោធន៍ក្នុងការធ្វើត្រាប់នេះថា វាមិនងាយស្រួលទេ ក្នុងការមានផ្ទៃពោះ ទាំងក្នុងការដើរហើរ ការអង្គុយ ការឈរ និងឥរិយាបថក្នុងការគេង៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

បុរសជនជាតិជប៉ុនទ 
បុរសជនជាតិជប៉ុនទ 
បុរសជនជាតិជប៉ុនទ 
បុរសជនជាតិជប៉ុនទ 
បុរសជនជាតិជប៉ុនទ 
បុរសជនជាតិជប៉ុនទ 
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T