Apple ទើបបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 14.5 ដែលអាចរារាំងការលួចតាមដានពីហ្វេសប៊ុកបាន

//s9.kh1.co/42/422f08ef05a769272cef253eb3abbb688c2bc982.jpg
បច្ចេកវិទ្យា

 ២៧-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កម្មវិធីនានាដូចជា Facebook ជាដើមនឹងមានការលំបាកក្នុងតាមដានអ្នកប្រើប្រាស់ ក្នុងការផ្លាស់ប្តូរលើ Privacy នេះ។

បរទេស៖ ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 14.5 ដែលជាការអាប់ឌែតកម្មវិធីដ៏ធំមួយសម្រាប់ទូរសព្ទ iPhone កាលពីថ្ងៃចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការអាប់ឌែតបានបន្ថែមមុខងារថ្មីៗជាច្រើនដូចជាការបន្ថែមសំឡេងរបស់ Siri, Podcasts, Apple News និងការគាំទ្រទៅលើឧបករណ៍បញ្ជាហ្គេមចុងក្រោយបំផុត។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ននោះគឺការផ្លាស់ប្តូរថ្មីទៅលើ privacy របស់ Apple ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវតម្លាភាព និងការគ្រប់គ្រងលើកម្មវិធីនានាដែលចង់តាមដានពួកគេ ដើម្បីដាក់ការផ្សាយពាណិជ្ជកម្មក្នុងទូរសព្ទ។ ការផ្លាស់ប្តូរនេះបានវាយប្រហារដល់ Facebook ខ្លាំងមែនទែន ដែល Facebook កំពុងមានការព្រួយបារម្ភថាខ្លួននឹងមិនអាចដាក់ការផ្សព្វផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់ iPhone បានដោយប្រសិទ្ធភាពទៀត។

ប្រព័ន្ធប្រតិបត្តិការ iOS 14.5 គឺមានក្របខ័ណ្ឌ App Tracking Transparency ដែលគេរំពឹងថានឹងមានផលប៉ះពាល់ដ៏ធំទៅលើក្រុមហ៊ុនដែលដាក់ការផ្សព្វផ្សាយតាមទូរសព្ទចល័ត។

រូបភាព
រូបភាព

អ្នកប្រើប្រាស់នឹងឃើញសារមួយលោតចេញមក នៅពេលពួកគេបើកកម្មវិធីណាមួយដែលចង់ចូលតាមដានឧបករណ៍របស់ពួកគេសម្រាប់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម។ សារនោះនឹងសួរថា តើអ្នកប្រើប្រាស់ចង់ឱ្យមានការតាមដាននេះទេ ហើយនៅខាងក្រោមវានឹងបង្ហាញពីមូលហេតុដែលកម្មវិធីនេះចង់ឱ្យអ្នកប្រើប្រាស់ជ្រើសយកការតាមដាន។ 

ក្រុមហ៊ុនជាច្រើនដែលពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មតាមអ៊ិនធើណេតបាននិយាយថា ការផ្លាស់ប្តូរ privacy នឹងកាត់បន្ថយប្រសិទ្ធភាពនិងប្រាក់ចំណេញនៃការផ្សាយពាណិជ្ជកម្ម។ Facebook បានធ្វើយុទ្ធនាការប្រឆាំងនឹងការផ្លាស់ប្តូរនេះ ហើយអាចប្រឈមនឹងការបាត់បង់ប្រាក់ចំណូលដោយសាររឿងនេះ៕

Join us: https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T