នៅឬទៅ? ខ្សែការពាររបស់ Real Madrid រូបនេះចេញមុខនិយាយពីអនាគតរបស់គេហើយ

//s9.kh1.co/13/13a6e4c2cefc9b8a59ec9319e7db5ca73f2107e7.jpeg
កីទ្បា

 ២៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Varane បញ្ជាក់ពីអនាគតរបស់គេជាមួយ Real Madrid

អេស្ប៉ាញ៖ ខ្សែការពារ Raphael Varane បានបង្ហើបឲ្យដឹងថាអនាគតរបស់គេជាមួយ Real Madrid នៅមិនទាន់មានអ្វីប្រែប្រួលឡើយគឺគេនឹងធ្វើការសម្រេចចិត្តក្រោយចប់រដូវកាលនេះ ខណៈដែលកន្លងមក មានពាក្យចចាមអារ៉ាមជាច្រើនផ្ទុះឡើងថាគេអាចនឹងផ្ទេរទៅលេងនៅ ក្លិបបិសាចក្រហម Manchester United ឬ តោខៀវ Chelsea នៃក្របខណ្ឌ Premier League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

កុងត្រារបស់ Varane ជាមួយក្លិបនៅមានសុពុលភាពរហូតដល់ចុងបញ្ចប់រដូវកាលនេះ ប៉ុន្តែមកទល់ពេលនេះហើយក្លិបនិងគេមិនទាន់បានព្រមព្រៀងលើកុងត្រាថ្មីនៅឡើយទេដោយសារតែ ខ្សែការពារសញ្ជាតិបារាំង រូបនេះចង់ចាកចេញពីទឹកដី Santiago Bernabeu ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

ប៉ុន្តែឥលូវនេះសាមីខ្លួនបានចេញមុខបកស្រាយទាក់ទងនឹងរឿងនេះហើយថា៖

អនាគតរបស់ខ្ញុំនៅមានភាពភ្លឺស្វាងល្អណាស់ ខ្ញុំនឹងផ្ដោតសមាធិក្នុងការប្រកួតរហូតដល់ចប់រដូវកាល។ ពួកយើងកំពុងប្រឈមនឹងស្ថានការណ៍មួយដ៏តានតឹងនិងសំខាន់ខ្លាំងណាស់។ ខ្ញុំនៅតែផ្ដោតលើក្រុមជាធំ ហើយខ្ញុំច្បាស់១០០ភាគរយថាពេលនេះខ្ញុំកំពុងតាំងចិត្តលេងឲ្យ Real Madrid យ៉ាងពេញទំហឹង។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

គួររម្លឹកផងដែរថា Raphael Varane ចំណាយពេលដប់រដូវកាលហើយនៅក្លិបអធិរាជស Real Madrid ដោយគេផ្ទេរពីក្លិប Lens ទៅទឹកដី Santiago Bernabeu តាំងពីឆ្នាំ២០១១ និងបានបង្ហាញខ្លួនចំនួន២៣៤ប្រកួត និងស៊ុតបញ្ចូលទីបាន៨គ្រាប់៕

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T