ជួយគ្នាក្នុងគ្រា មានអាសន្ន! ក្នុងថ្ងៃពិសាធបូជា ព្រាប សុវត្ថិ បានចែកអំណោយទៅកាន់បងប្អូន ដែលកំពុងខ្វះខាតពេលនេះ

//s9.kh1.co/d7/d77c982a375845a45d0d65f00123e2ea10946e06.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក ព្រាប សុវត្ថិ បានចែកអំណោយទៅកាន់ ប្រជារាស្រ្តដែលកំពុខ្ងជួបការលំបាកក្នុងការបិទខ្ទប់ ក្នុងថ្ងៃពិសាធបូជា

ភ្នំពេញ៖ ជារឿយៗ កំពូលតារាចម្រៀងបុរសលោក ព្រាប​ សុវត្ថិ តែងតែត្រូវបានមហាជនលាត់មាត់ កោតសរសើរ ពីទឹកចិត្តដ៏ជ្រះថ្លា ជាពិសេសកម្មភាពជួយសង្គមរបស់លោក តិចក្តីច្រើនក្តី នៅពេលប្រទេសជាតិកំពុងតែជួបទុក្ខលំបាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្របពេលដែលមានការបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ ១៩នោះ  រូបលោកក៏បានចំណាយថវិការផ្ទាល់ខ្លួន ដែលបានចែកជួយអំណោយ ទៅដល់អ្នកក្រីក្រជាច្រើននាក់ ដែលកំពុងតែជួបបញ្ហាក្នុងកំឡុងពេលនេះ។ 

នេះបើយោងទៅតាមការបង្ហោះវីដេអូនៅលើគណនីផេកហ្វេសប៊ុកជាផ្លូវការ គួរឲ្យគោរព នៃទង្វើដ៏ទឹកចិត្តដ៏ប្រពៃ អមជាមួយខ្លឹមសារដោយបានលើកឡើងថា៖

ទាំងនេះគឺជាការចែករំលែកដល់បងប្អូន អ្នកភូមិ ក្នុងថ្ងៃវិសាខបូជា ជូនពរឲ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនមានសេចក្តីសុខពេញមួយជីវិត ជំងឺចង្រៃបរវាសជៀសឆ្ងាយចេញពីបងប្អូនពីពេលនេះទៅ៕

ព្រាប សុវត្ថិ 

សូមទស្សនារូបភាពខាងក្រោម៖

ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T