តោះ! មកដឹងរបៀបដោះសោ iPhone ដោយប្រើមុខ តាម Apple Watch ក្នុងពេលកំពុងពាក់ម៉ាស

//s9.kh1.co/8e/8eba690d56f7ff33475df5b5985bad500a0c30cd.jpeg
បច្ចេកវិទ្យា

 ២៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដំណឹងល្អសម្រាប់អ្នកពាក់ម៉ាសដែលមិនចង់ប្រថុយដោះម៉ាសពេលដោះសោ ព្រោះតែជំងឺរាតត្បាតកូវីដសព្វថ្ងៃនេះ

បរទេស៖ បើតាមយើងធ្លាប់ដឹង Face ID សម្គាល់មុខរបស់ Apple អាចដោះសោទូរសព្ទ iPhone បានដោយស្វ័យប្រវត្តិដោយស្កេនមុខរបស់អ្នកប្រើប្រាស់។ ក៏ប៉ុន្តែវាមិនអាចធ្វើទៅបានទេនៅពេលដែលអ្នកប្រើប្រាស់ពាក់ម៉ាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែឥឡូវ​នេះ Apple បានបញ្ចេញ iOS 14.5 ដែលវាអាចធ្វើអ្នកប្រើប្រាស់ប្រើ Apple Watch ដែលដំណើរការ ដោយ watchOS 7.4 ឬខ្ពស់ជាងនេះ អាចដោះសោរ iPhone បានដោយទាំងកំពុងពាក់ម៉ាស។

មុនពេលដោះសោទូរសព្ទ iPhone អ្នកប្រើប្រាស់ត្រូវប្រាកដថា Apple Watch របស់ខ្លួនបានភ្ជាប់ទៅនឹងទូរសព្ទរួចហើយមានកន្លែងវាយកូដសម្ងាត់បង្ហាញនៅលើអេក្រង់ lock screen របស់នាឡិកា។

អូខេ! បើសិនជាភ្ជាប់នាឡិកាទៅទូរសព្ទរួចរាល់ហើយ បន្ទាប់មកត្រូវបើក setting​ នៅលើស្មាតហ្វូន។ ចាប់ផ្តើមដោយចុចយក “Settings” នៅលើទូរសព្ទ iPhone។ 

រូបភាព
រូបភាព

បន្ទាប់មក អូសចុះក្រោមរួចចុចលើ “Face ID & Passcode” ។

រូបភាព
រូបភាព

ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយវាយបញ្ចូលលេខកូដ ឬពាក្យសម្ងាត់លើអេក្រង់ lock screen របស់អ្នក។

រូបភាព
រូបភាព

ទាញបើកនៅលើកន្លែង “Apple Watch” ដែលនៅក្រោមប៊ូតុង Unlock With Apple Watch។

រូបភាព
រូបភាព

មានសារមួយនឹងលេចចេញមក បង្ហាញព័ត៌មានបន្ថែមអំពីលក្ខណៈពិសេសនេះ។ ចុចប៊ូតុង "Turn On" ដើម្បីបើកមុខងារ។

រូបភាព
រូបភាព

ចុងក្រោយអ្នកប្រើប្រាស់អាចពាក់នាឡិកា Apple Watch ហើយបញ្ចូលលេខកូដលើអេក្រង់ lock screen ក្រោយពីធ្វើការកំណត់ setting ដូចខាងលើរួចរាល់មក។ អ្នកប្រើប្រាស់គ្រាន់តែអូសលើអេក្រង់ lock screen ស្មាតហ្វូនរបស់ខ្លួនដូចរាល់ដង នៅពេលប្រើ Face ID។

រូបភាព
រូបភាព

ដរាបណា iPhone ចាប់បានថាអ្នកប្រើប្រាស់កំពុងពាក់ម៉ាស ហើយឃើញផ្នែកមុខដែលមិនបិទបាំង វានឹងផ្ទៀងផ្ទាត់ជាមួយ Apple Watch ហើយចុងក្រោយវានឹងដោះសោទូរសព្ទ។ Notification មួយនឹងលោតឡើងលើនាឡិកា ដើម្បីប្រាប់អ្នកប្រើប្រាស់ថា បានដោះសោទូរសព្ទដោយជោគជ័យ៕

Join us: https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T