ដំណឹងល្អ ! វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃស្អែកនេះ

//s9.kh1.co/33/336ac2bf29b90be3d0204e73ff704e7a4ca09d70.jpg
សង្គម

 ២៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គួរឲ្យរំភើប វ៉ាក់សាំង ស៊ីណូហ្វាម ជាជំនួយរដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូស នឹងមកដល់ ទឹកដីកម្ពុជា នាយប់ថ្ងៃពុធ ស្អែកនេះ ហើយ

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងរក្សាការពារ សុខមាលភាពរបស់ ប្រជាពលរដ្ឋកម្ពុជា ពីការរីករាលដាលនៃ ជំងឺនេះ រដ្ឋាភិបាលចិន បានបន្តផ្តល់ វ៉ាក់សាំង ចំនួន ៤០ម៉ឺនដូសទៀត ដែលនេះ នឹងមកដល់ទឹកដីកម្ពុជា នាវេលាយប់ ថ្ងៃទី ២៨ មេសា ២០២១ នេះបើយោង តាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយ ដែលកម្ពុជាបានទទួលជំនួយ វ៉ាក់សាំង ស៊ីណូហ្វាម ក្នុងនោះ លើកទី១គឺនៅថ្ងៃទី ០៧ កុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ គឺនៅថ្ងៃទី ៣១ មីនា ចំនួន ៧០ម៉ឺនដូស។

មិនតែប៉ុណ្ណោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ កាលកន្លងថាកម្ពុជា នឹងទទួលវ៉ាក់សាំងរហូតដល់ទៅ ១០លានដូសក្នុង ឆ្នាំ២០២១នេះ។

លើសពីនេះទៅទៀត សព្វថ្ងៃនេះ ប្រជាជនកម្ពុជា ប្រមាណ ១លាន៣សែន នាក់ បានទទួលវ៉ាក់សាំងប្រឆាំងកូវីដ រួចហើយ ដែលជា កតាលីករ ធ្វើឲ្យកម្ពុជា ឈរក្នុងលំដាប់ទី២ ក្នុងតំបន់អាស៊ាន ដែលចាក់វ៉ាក់សាំង បានចំនួនច្រើន ជូនប្រជាពលរដ្ឋ ខណៈសិង្ហបុរី ឈរក្នុងលំដាប់ទី១៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពចាស់
រូបភាពចាស់
រូបភាពចាស់
រូបភាពចាស់
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T