យល់ស្របអត់? Ferdinand ទាយថាក្រុមមួយនេះនឹងលើកពាន Champions League

//s9.kh1.co/77/77281b7aef1b0f73334434df4a4404302f561572.jpg
កីទ្បា

 ២៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Ferdinand គិតថា PSG នឹងលើកពាន UCL រដូវកាលនេះ

អង់គ្លេស៖ លោក Rio Ferdinand ដែលជាអតីតកីឡាករបិសាចក្រហម Manchester United គិតថា ក្លិបសេដ្ឋីបារាំង Paris Saint-Germain នឹងក្លាយជាម្ចាស់ពាន Champions League នារដូវកាលនេះ បន្ទាប់ពីបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ UCL កាលពីរដូវកាលមុនប៉ុន្តែត្រូវរងបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ PSG
កីឡាករ PSG
កីឡាករ PSG
កីឡាករ PSG

មកទល់ពេលនេះ ការប្រកួតក្របខណ្ឌ UCL នៅសល់តែក្រុមខ្លាំងចំនួន៤ប៉ុណ្ណោះគឺ Manchester City, Real Madrid, Chelsea និង PSG ។

https://s9.kh1.co/__image/w=650,h=650,q=100/5d/5d6cff4808672d0946c085023c59f1ec6c780528.jpg
ពាន UCL
ពាន UCL

PSG ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Mauricio Pochettino ក្លាយជាក្រុមមួយដ៏គួរឲ្យញញើតព្រោះល្មមមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគឺត្រូវបំបាក់ក្រុមខ្លាំងៗដូចជា Barcelona និង Bayern Munich ជាដើមទើបលោកគិតថា PSG ពិតជាមានសង្ឃឹមលើកពាននេះច្រើនក៏ដោយសារមកពីក្លិបបានប្រមូលបទពិសោធន៍ក្រាស់ក្រែលដែរមកហើយ។

កីឡាករ PSG
កីឡាករ PSG
កីឡាករ PSG
កីឡាករ PSG

លោក Rio Ferdinand បានថ្លែងប្រាប់ FIVE ថា៖

ខ្ញុំគិតថា Paris Saint-Germain នឹងឈ្នះពាននេះ។ ពួកគេមានបទពិសោធន៍ច្រើនណាស់នៅរដូវកាលមុន ដោយមានខ្សែប្រយុទ្ធឆ្នើមទាំងពីររូប។ ពួកគេធ្លាប់លេងជាមួយគ្នាដូច្នេះពួកគេមានបទពិសោធន៍ច្រើន។

លោក Rio Ferdinand
លោក Rio Ferdinand
លោក Rio Ferdinand

ក្រៅពីនោះលោក Rio Ferdinand ក៏បានថ្លែងថាបើសិន PSG ឈ្នះ Champions League មែន នោះក្លិបនឹងសាងសង់រូបសំណាកលោកគ្រូបង្វឹក Mauricio pochettino នៅខាងក្រៅកីឡដ្ឋានផងដែរ៕

លោកគ្រូបង្វឹក Mauricio pochettino
លោកគ្រូបង្វឹក Mauricio pochettino

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T