សឹងតែមិនគួរឲ្យជឿ! ស៊ិន ឧត្តមផល្លា ទម្លាយថាខ្លួន កំពុងរស់នៅជាមួយ​ ជំងឺមហារីកដំណាក់ចុងក្រោយ

//s9.kh1.co/0c/0ce502f7d885162840cef3bdc085042edf415f67.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នៅលើគណនីជាផ្លូវការរបស់ ស៊ិន ឧត្តមផល្លា បានបង្ហាញពីសំណេរជីវិតរបស់នាងកំឡុងពេលនេះ កំពុងតែរស់នៅជាមួយជំងឺមហារីក

ភ្នំពេញ៖ នៅលើគណនីជាផ្លូវការរបស់ តារាសម្តែងចាស់វស្សា អ្នកនាង ស៊ិន ឧត្តមផល្លា កំពុងតែទម្លាយនូវទុក្ខជាទម្ងន់ បានបង្កអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តនៅក្នុងរង្វង់សិល្បៈ មានការភ្ញាក់ផ្អើលជាខ្លាំងនៃដំណឹងមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកជាមួយសំណេរដែលបានបង្ហាញ នូវពាក្យពេចន៍ បានអារម្មណ៍ពិត នូវភាពសោកសៅដែលបង្កប់នៅក្នុងចិត្ត របស់តារាមេម៉ាយកូន ៣រូបនេះ ដែលបានទម្លាយប្រាប់ដូច្នេះថា៖

បង​ប្អូន​តែង​តែ​ខមមិន​សួរ​ខ្ញុំ​ថា​តេី​ខ្ញុំ​កេីត​អី​មែន​ទេ​? ឥឡូវនេះ​ខ្ញុំ​សម្រេច​ថា​បង្ហាញ​ការ​ពិត​ហើយ​គឺ​ខ្ញុំ​កំពុង​តែ​រស់​នៅ​ជាមួយ​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​ក្នុង​ចិត្ត​ខ្ញុំ​គ្រាន់​តែ​ចង់ឃើញ​កូនៗខ្ញុំមានប្តីមាប្រពន្ធរួចហេីយចាំយកខ្ញុំទៅពេលក៏បានដែរ។

ស៊ិន ឧត្តមផល្លា

យ៉ាងណាមិញ ក្រោយពីដំណឹងដ៏អកុសលមួយនេះបានប្រកាសរួចមក បានធ្វើឲ្យ មហាជនមិនតិចនាក់នោះទេ ជាពិសេស ហ្វេនៗ ក៏ដូចជា មិត្តភិក្តជិតឆ្ញាយ មានការតក់ស្លុតជាខ្លាំង ដែលនាងបានប្រកាសថាខ្លួនកំពុងមានជំងឺកាចសាហាវមួយនេះ និងបានជួយលើកទឹក ការផ្តល់ក្តីសង្ឈឹម និងសូមជូនពរឲ្យអ្នកនាង តស៊ូជម្នះក្នុងកំឡុងពេលលំបាកបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T