កក្រើក! ក្រោយឆ្លងកាត់ការវះកាត់ និងមានប្រវត្តិសិក្សាមិនធម្មតា ទីបំផុតបវរកញ្ញាភូមា មានឈ្មោះទៅប្រកួតនៅសហរដ្ឋអាមេរិកហើយ

//s9.kh1.co/47/475588b9d6f1bbc903c9040c5a2968717db03234.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អបអរសាទរ ទីបំផុតបវរកញ្ញាមីយ៉ាន់ម៉ា មានឈ្មោះទៅប្រកួតនៅសហរដ្ឋអាមេរិកហើយ រីឯសម្រស់ និងប្រវត្តិការសិក្សារបស់នាងវិញញាក់សាច់

មីយ៉ាន់ម៉ា: ជារឿងដ៏សែនភ្ញាក់ផ្អើលមួយផងដែរ បន្ទាប់ពីបវរកញ្ញាឯកចក្រវាលប្រទេសមីយ៉ាន់ម៉ា ត្រូវបានស្ថាប័ន Miss Universe ពិភពលោកបានបញ្ចូលជាបេក្ខភាពក្នុងចំណោមបញ្ជីបេក្ខភាពតំណាងជាតិ ដែលនឹងត្រៀមចូលប្រកួតដណ្តើមមកុដបវរកញ្ញាឯកចក្រវាលពិភពលោក នៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិក នាពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញចំពោះ ប្រវត្តិនៃការសិក្សា និងខ្សែជីវិតរបស់នាង Thuzar Wint Lwin ក៏មានប្រវត្តិមិនធម្មតាដែរដោយ÷

នាង Thuzar Wint Lwin
នាង Thuzar Wint Lwin

-  នាងធ្លាប់ ជាអតីតនិស្សិតភាសាអង់គ្លេសនៅ សាកលវិទ្យាល័យ East Yangon ហើយក៏មាន សញ្ញាបត្រក្នុងវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចពីសាកលវិទ្យាល័យ Star នៅភូមា ។

-  នៅក្រៅសាលា Thuzar ធ្វើការជាអ្នកបង្ហាញម៉ូត និងជាអ្នកបង្កើតវីដេអូទាក់ទងនឹងសម្រស់។ នាងជាមនុស្សដែលរីករាយនឹងការជួយស្រ្តីផ្សេងទៀត និងជាមនុស្សមានទំនុកចិត្តខ្ពស់ ។

នាង Thuzar Wint Lwin
នាង Thuzar Wint Lwin

ដោយឡែកកាលពីពេល ថ្មីៗនេះ នាងបានធ្វើការវះកាត់ ដោយបានយកដុំពកចេញពីសុដន់របស់នាង ។ ក្នុងនាមជាអ្នក រស់រានមានជីវិតក្រោយពីទទួលបានការវះកាត់ នាងបាននឹងកំពុងធ្វើការជាមួយមូលដ្ឋានគ្រឹះនៃ ការយល់ដឹងអំពីជម្ងឺមហារីកសុដន់ ដើម្បីគាំទ្រអ្នកជម្ងឺនិង នាំឱ្យមានការយល់ដឹងដល់បុព្វហេតុនានាក្នុងការរស់រានមានជីវិត និងការមានជំនឿជាក់លើខ្លួនឯង ។ Thuzar ជឿថា ទោះជាអ្នកប្រឈមមុខនឹងការតស៊ូក្នុងជីវិត យ៉ាងណាក៏ដោយ ការតស៊ូ និងក្តីសង្ឃឹមគឺជាគន្លឹះតែមួយគត់ដើម្បីជំនះឧបសគ្គនានា ។

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

នាង Thuzar Wint Lwin
នាង Thuzar Wint Lwin
នាង Thuzar Wint Lwin
នាង Thuzar Wint Lwin
នាង Thuzar Wint Lwin
នាង Thuzar Wint Lwin
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T