BTS បញ្ជាក់ថា​នឹងចេញបទថ្មីជា​ភាសា​អង់គ្លេសលើកទី២ នៅ​ខែ​ឧសភានេះ

//s9.kh1.co/14/1482783bfd3fef547f2c9a07bc845747f09c43c8.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

BTS បានបញ្ជាក់ច្បាស់ហើយថានឹងចេញបទថ្មីជាភាសាអង់គ្លេសលើកទី២ នៅក្នុងខែឧសភានេះ

កូរ៉េខាងត្បូង៖ បើអ្នកជាអ្នកគាំទ្របទ Dynamite របស់ក្រុម BTS នោះអ្នកប្រហែលជាត្រូវត្រៀមខ្លួន​ជាស្រេច​សម្រាប់បទថ្មី ដែល មានចំណងជើងថា Butter ផងដែរ ព្រោះថាបទនេះនឹងធ្វើឡើងជាភាសាអង់គ្លេស ហើយ​ដែលសំខាន់ក៏នឹងចេញក្នុងពេលឆាប់ៗនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃចន្ទនេះ BTS បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយបានប្រកាសថាពួកគេកំពុងត្រៀម ចេញបទជាភាសាអង់គ្លេសលើកទីពីរដែលមានចំណងជើងថា "Butter" ហើយបទនេះក៏គ្រោងនឹងចេញនៅថ្ងៃទី ២១ ខែ ឧសភា នេះផងដែរ។ គេបានឱ្យដឹងថាបទនេះជាប្រភេទបទញាក់ និងបង្ហាញពីមន្តស្នេហ៍របស់សមាជិកក្រុម ទាំងអស់ទៀតផង។

គួររំឭកផងដែរថាថ្មីៗនេះ ក្រុម BTS បានក្លាយជាក្រុមកូរ៉េដំបូងបង្អស់ដែលត្រូវបានដាក់ឱ្យឆ្នោតនៅក្នុងពាន​រង្វាន់ Grammy សម្រាប់មាតិការ ក្រុមចម្រៀងដែលមានការសម្តែងល្អបំផុត។ បន្ថែមពីលើនោះនៅក្នុងបទសម្ភាសន៍មួយ Jin បាននិយាយថា "បើសិនជាអាចទៅរួច យើងចង់ធ្វើខនសឺត និងជួប​ជាមួយ​អ្នកគាំទ្រ​របស់យើងជា រឿងទីមួយដែលពួកយើងចង់ធ្វើ ហើយពេលនេះយើងក៏កំពុងធ្វើបទចម្រៀងជាបុគ្គល ក៏ដូចជាបទជាក្រុមផងដែរ ហេតុនេះហើយសូមរង់ចាំអ្វីថ្មីៗដែលកំពុងរង់ចាំអ្នកគ្រប់គ្នា"៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖

BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T