ម្ចាស់ក្រុមហ៊ុន Spotify ថាបើទិញយក Arsenal បាន លោកនឹងនាំយកវីរបុរសឆ្នើមរបស់ក្លិបបីរូបនេះមករួមការងារជាមួយ

//s9.kh1.co/91/91b5b86bf0541218278222a2e663afde9f2e7a87.jpeg
កីទ្បា

 ២៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Ek នឹងសហការជាមួយវីរបុរសឆ្នើមរបស់ក្លិប Arsenal បីរូបបើសិនទិញយកក្លិបនេះបានមែន

អង់គ្លេស៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Spotify គឺលោក Daniel Ek ត្រូវបានគេរាយការណ៍ថានឹងនាំយកវីរបុរសបីរូបរបស់ក្លិបកាំភ្លើងធំ Arsenal មករួមការងារជាមួយបើសិនលោកអាចទិញយកក្លិបមួយនេះពីលោក Stan Kroenke បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Daniel EK
លោក Daniel EK

ចាប់តាំងពី Arsenal ប្រកាសចូលរួមធ្វើជាសមាជិករបស់ European Super League មកគឺ អ្នកគាំទ្របានដឹកគ្នីគ្នាមកតវ៉ាយ៉ាងខ្លាំងនៅនឹងមុខកីឡដ្ឋាន Emirates ដើម្បីទាមទារឲ្យម្ចាស់ក្លិបលោក Stan Kroenke លក់ក្លិបនេះ បើទោះបីជា Kroenke បានចេញមុខសុំទោសហើយ Arsenal ប្រកាសដកខ្លួនចេញពីគម្រោង Super League ហើយក៏ដោយ។

លោក Stan Kroenkr
លោក Stan Kroenkr


អ្នកគាំទ្រភាគច្រើនបានមូលមតិគ្នាចង់ឲ្យលោក Daniel Ek ដែលបានប្រកាសថាលោកក៏ជាអ្នកគាំទ្រដ៏ងប់ងល់របស់ Arsenal ឲ្យទិញយកក្លិបមួយនេះ ខណៈដែលទ្រព្យសម្បត្តិសរុបដល់ទៅ ៣.៤លានកោដផោន(ស្មើនឹងប្រមាណ៤.៧លានកោដដុល្លារ)។

លោក Daniel EK
លោក Daniel EK
ក្លិបកាំភ្លើងធំ Arsenal 
ក្លិបកាំភ្លើងធំ Arsenal 

ឥលូវនេះយោងតាមសារព័ត៌មាន The Telegraph គឺលោក Ek បានធ្វើការទាក់ទងទៅ លោក Thierry Henry, Dennis Bergkamp និង Patrick Vieira ដើម្បីហៅមករួមការងារជាមួយក្នុងករណីលោកពិតជាទិញបាន Arsenal ពិតមែន ខណៈដែលអតីតកីឡាករទាំងបីរូបនេះពិតជាពេញចិត្តចង់មកកាន់តំណែងក្នុងក្លិបដែរ។

លោក Thierry Henry
លោក Thierry Henry
លោកDennis Bergkam
លោកDennis Bergkam
លោក Patrick Vieira
លោក Patrick Vieira

យ៉ាងណាមិញ លោក Josh Kroenke ដែលជាអ្នកគ្រប់គ្រងក្លិបបានប្រកាសហើយថា KSE មិនមានគំនិតចង់លក់ក្លិបមួយនេះឡើយ៕

លោក Josh Kroenke
លោក Josh Kroenke

ប្រភពmetro


ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T