បន្ទាន់! រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការធ្វើចរាចរណ៍ក្នុងក្រុងប៉ោយប៉ែត ចំនួន ២សប្តាហ៍ ចាប់ពីម៉ោង ៨យប់ ដល់៥ភ្លឺ

//s9.kh1.co/90/901089bb3f5c3397e9a3e15ed2a0d10311520b36.jpg
សង្គម

 ២៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តបន្ទាយមានជ័យចេញ សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការធ្វើចរាចរណ៍ក្នុងក្រុងប៉ោយប៉ែត ចំនួន ២សប្តាហ៍ ចាប់ពីម៉ោង ៨យប់ ដល់៥ភ្លឺ

ខេត្តបន្ទាយមានជ័យ: យោងទៅតាមសេចក្តីសម្រេចលេខ ១១៣/២១ សសរ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រង់ប្រការ២ នៃសេចក្តីសម្រេចនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមផ្អាកជាបណ្តោះអាសន្ននូវរាល់ សកម្មភាពការធ្វើចរាចរណ៍ក្នុងក្រុងប៉ោយប៉ែត ចំនួន ២សប្តាហ៍ ចាប់ពីម៉ោង ៨យប់ ដល់៥ភ្លឺ តទៅលើកលែងតែចំពោះករណីដូចខាងក្រោម÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

-  ការដឹកជញ្ជូនទំនិញធុនធ្ងន់ពីព្រំដែនថៃ មកព្រំដែនកម្ពុជា និងពីព្រំដែនកម្ពុជា ទៅព្រំដែនថៃ

-  ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់របស់គ្រួសារ ដោយមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត

-  ការធ្វើដំណើររបស់បុគ្គលិក ក្រុមគ្រូពេទ្យ ទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន ឬអង្គភាព

- ការធ្វើចរាចររបស់រថយន្តកុងតឺន័រ រថយន្តសម្រាប់បម្រើការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តបាញ់បេតុង រថយន្តដឹកជញ្ជូនសំរាម សំណង់រឹង និងសំណល់វេជ្ជសាស្ត្រ

- ការធ្វើដំណើរផ្សេងទៀត ដែលមានការអនុញ្ញាតពីអជ្ញាធរមានសមត្ថកិច្ច៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ចង់ជ្រាបឲ្យកាន់ច្បាស់ថែមទៅទៀតនោះ សូមអានសេចក្ដីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T