ក្មេងប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ ឈ្មោះ Alnoso Mateo អាយុ៥ឆ្នាំ ដែលជាក្មេងដ៏មានសំណាងបំផុតនៅលើលោក មិនងាយនឹងជួបប្រទះ។

គេមានសំលៀកបំពាក់គ្រប់ប្រភេទ មិនថារបស់ម៉ាកល្បីណាក៏ធ្លាប់ត្រូវបានគេស្លៀកដែរ។ Alnoso Mateo មានអ្នក follwers ច្រើនជាង ២,៥០០ នាក់ ក្នុងកម្មវិធី Instagram ដែលសុទ្ធសឹងជាអ្នកគាំទ្ររបស់គេ រាល់ពេលដែលគេបង្ហោះរូបភាពម្ដងៗ តែងតែទទួលការចូលចិត្តរាប់មិនអស់។ រូបនិមួយៗរបស់គេ តែងតែមានស្តាយដ៏គួរឲ្យទាក់ទាញ ជាមួយនឹងសំលៀកបំពាក់ទាន់សម័យ និងជាមួយនឹងទេសភាពដូចជាដើមឈើ អាងហែលទឹក និងសត្វឆ្កែរបស់គេ ដែលថតដោយខ្លួនគេផ្ទាល់ នៅពីមុខកញ្ចក់។

អ្នកនាង Luisa Fernanda Espinosa ដែលជាតារាបង្ហាញម៉ូតម្នាក់ និងជាម្ដាយរបស់ Alnoso Mateo  គឺជាអ្នកតុបតែងឲ្យកូនរបស់នាង។ នាងក៏មានអ្នកគាំទ្រក្នុង Instagram មិនតិចដែរគឺប្រហែល ១២៧,០០០ followers មុនពេលដែលកូនរបស់នាង ចាប់ផ្ដើមលេង។ នាង និងកូនរបស់នាងចូលចិត្តរបស់ប្រើប្រាស់ម៉ាក Gucci, Dior, Stella McCartney, Little Marc Jacobs និង Dilce & Cabbana។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះក្មេងតូចម្នាក់នេះ? សូមទស្សនារូបភាពខាងក្រោមជាមួយគ្នា៖

















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]