ក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល រាងកាយនឹងជួបអ្វីខ្លះ?

//s9.kh1.co/5f/5fa51866ced8eb06a3b99d8c5258900c2d86492c.jpg
យល់ដឹង

 ២៧-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បើ​និយាយ​ដល់​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល ឬ​Stroke ទំនង​ជា​មាន​គ្នា​យើង​ច្រើន​បាន​ដឹង​ និង​ឮ​ពី បញ្ហា​នេះ​រួច​ហើយ។

បើ​និយាយ​ដល់​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល ឬ​Stroke ទំនង​ជា​មាន​គ្នា​យើង​ច្រើន​បាន​ដឹង​ និង​ឮ​ពី បញ្ហា​នេះ​រួច​ហើយ។ មនុស្ស​ជា​ច្រើន​បាន​គិតថា​ស្រ្តី​ឆ្លង​ទន្លេ​ គឺ​ជា​រឿង​គ្រោះ​ថ្នាក់​បំផុត​មួយ ដោយ​ថា​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់អាច​ជួប​បញ្ហា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​។​ ស្រ្តី​មាន​ផ្ទៃ​ពោះ មាន​ហានិភ័យ​ជួប​បញ្ហា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​នេះ​ខ្ពស់​ជា​ង​ស្រ្តី​វ័យ​ស្រ​ករ​គ្នា​​ដល់ទៅ​បី​ដង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រូពេទ្យ​ឯកទេស​ខាង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​បានណែ​នាំ​ថា វា​ជាការ​ចាំ​បាច់​ដែល​មនុស្ស​យើង​ មិន​ថា​នៅវ័យ​ក្មេង ឬ​កំពុង​តែ​មាន​សុខភាព​ល្អ​នោះ​ទេ​ ត្រូវ​តែ​ដឹង​ពី​រោគ​សញ្ញា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ ដើម្បី​អាច​ស្វែង​រក​ជំនួយ​ និង​ការ​ព្យា​បាល​ពេល​ចាំបាច់​។ អ្នក​ជំនាញ​ថា​យើង​នឹង​បាត់​បង់​ណឺរ៉ូន​ (neurons) ខូរក្បាល​១,៩​លាន​​រៀង​រាល់​មួយ​នាទី​ពេល​យើង​ជួប​គ្រោះ​ថ្នាក់​ដាច់​សរសៃឈាម​ខួរ​ក្បាល​។​

១. ខួរក្បាល​បាត់​បង់​អុកស៊ីសែន​

គ្រោះ​ថ្នាក់​ដាច់​សរសៃឈាម​ខួរ​ក្បាល​កើត​ឡើង​ពេល​ដែល​ចរន្ត​ឈាម​ទៅ​​កាន់​ផ្នែក​ណាមួយ​ត្រូវ​បានរាំងស្ទាំង ឬ​ពេល​សរសៃឈាម​ខួរ​ក្បាល​ផ្ទុះបែក។ ឈាម​ដឹកនាំ​អុក​ស៊ីសែន​ទៅ​កាន់​កោសិកា ដូច​នេះ​ពេល​ដែល​កោសិកា​បាត់​បង់​អុកស៊ីសែន​ កោសិកា​នឹង​ងាប់​។

បញ្ហា​លើ​ការ​ចងចាំ ផ្ដោត​អារម្មណ៍ និង​ការ​គិត គឺ​ជា​បញ្ហា​ទូទៅ​ដែល​ជា​ផល​វិបាក​កើត​ចេញ​ពី​គ្រោះ​ថ្នាក់​ដាច់​សរសៃឈាម​ខួរ​ក្បាល​។ ផល​វិបាក​ផ្សេង​ទៀត​បង្កឡើង​ដោយ​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល អាច​មាន​ផ្សេងៗ​គ្នា អាស្រ័យ​លើ​ទី​តាំង​ដែល​គ្រោះ​ថ្នាក់​កើត​មាន និងចនួន​កោសិកា​ខួរ​ក្បាល​ប៉ុន្មាន​បាន​ងាប់​។​​

២. មុខ​ ដៃ ឬ​ជើង អាច​ទៅ​ជា​ពិការ

ការបំផ្លាញ​​​កើត​ចេញ​ពី​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ គឺលើ​កោសិកា​ខួរ​ក្បាល និង​ការ​ធ្វើ​ឲ្យ​ផ្នែក​ផ្សេង​ទៀត​នៃរាង​កាយ​ទៅ​ជាពិការ។ ជា​ទូ​ទៅ​ផ្នែក​ដែល​ពិការ​នេះ ច្រើន​កើត​មាន​នៅ​ម្ខាង​ម្នាក់​​ទៅ​នឹង​កន្លែង​ដែល​ខូច​ខាត​ដោយ​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ នេះ​មាន​ន័យ​ថា​ បើ​គ្រោះ​ថ្នាក់​ដាច់​សរសៃឈាម​ខួរ​ក្បាល​កើ​ត​ឡើង​នៅ​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំ ជើង ដៃ ឬ​ដង​ខ្លួន​ផ្នែក​ខាង​ឆ្វេង​របស់​យើង​អាច​នឹង​ទៅជាពិការ​។​

ពេល​វេ​លា​ដែល​ល្អ និង​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​វិល​មក​រក​សភាព​ដើម​វិញ​បាន គឺ​ត្រូវ​ទទួល​ការ​ព្យា​បាល​ឲ្យ​បាន​ទាន់​ពេល​វេលា​ និង​អាច​មើល​ឃើញ​ពី​ភាព​ប្រ​សើរ​ឡើង​វិញ​នៅ​ពីរ​ខែ​បន្ទាប់​​។​

៣. ពិបាក​លេប​អាហារ​

ប្រ​ហែលជា​ពាក់​កណ្ដាល​នៃ​អ្នក​ជួប​បញ្ហា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល ជួប​​បញ្ហា​ពិបាក​លេប​អាហារ។ ការណ៍​នេះ​កើង​ឡើង​ដោយ​សារ​តែ​បញ្ហា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរក្បាល​បាន​បំផ្លាញ​ផ្នែគ​ខ្លះ​នៃ​ខួរ​ក្បាល ដែល​ធ្លាប់​ជួយ​សម្រប​សម្រួល​សាច់ដុំ​ក្នុង​មាត់ និង​បំពង់​ក ឲ្យ​ស្រួល​លេប​អាហារ​។​ ​

ករណី​ជា​ច្រើន អ្នកជំងឺ​នឹង​អាច​លេប​អាហារ​បាន​ប្រសើរ​វិញ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ ប៉ុន្តែ​បើ​មិន​ដូច​នេះ​ទេ អ្នកជំងឺ​នឹង​ប្រ​ឈប​ហានិភ័យឈ្លក់ ដែល​ពេលខ្លះ​យើង​បាន​លេប​អាហារ​ចូល​ទៅ​ក្នុង​ផ្លូវដង្ហើម និង​សួត​។ គ្រោះ​ថ្នាក់​សរសៃឈាម​ក្នុង​ខួរ​ក្បាល អាច​កាត់​បន្ថយ​ញាណ​របស់​យើង ដូចនេះ​ហើយ​បានជា​យើង​មិន​អាច​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ ជា​ហេតុ​នាំ​ឲ្យ​យើង​កើត​ជំងឺ​រលាកសួត។​​

ការណ៍​នេះ អ្នកជំងឺ​អាច​ត្រូវ​បន្ត​ការ​ព្យាបាល​លើ​ការ​និយាយ​ស្ដី​ ដើម្បី​ហាត់​រៀន​ពី​វិធី​ធ្វើ​ឲ្យ​សាច់​ដុំ​មាត់​ និង​បំពង់​ក ធ្វើ​ចលនា​បាន​ល្អ​ប្រសើរ​​។​

៤. សង្គ្រោះ​

វា​ជា​ការ​ចាំ​បាច់​ណាស់​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​​ឲ្យ​បាន​ក្នុង​រង្វង់​៤​ម៉ោង​កន្លះ បន្ទាប់ពី​មាន​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​កើត​ឡើង​ ដើម្បី​បាន​ទទួល​ថ្នាំរំលាយកំណកឈាម​ ។ ការ​បាន​ទទួល​ថ្នាំនេះ នឹង​ជួយ​បន្ថយ​ផលវិបាក​យូរអង្វែង​ទៅ​ថ្ងៃក្រោយ ឬ​បាន​ទទួល​​ការ​ព្យា​បាល​មួយ​ទៀត ដោយ​ប្រើ​ឧបករណ៍ stent retriever ដើម្បី​ក​ម្ចាត់​កំណក​ឈាម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T