តារាកីឡាកាសលោក Dave Bautista បង្ហើបថាចង់សម្ដែងជា Supervillain របស់ DC ខ្លាំងណាស់ (មានវីដេអូ)

//s9.kh1.co/8e/8e6e23078ced4cd7e9ff1ae7bbdd3edccd7cabee.png
តារា & កម្សាន្ដ

 ២៨-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងតួអង្គ Drax របស់ Marvel លោក Dave Bautista ចង់សម្ដែងជា Bane របស់ DC ក្នុងនាមជា supervillain

បរទេស៖ ប្រិយមិត្តបានស្គាល់មកហើយនូវតារាកីឡាកាសលោក Dave Bautista ដែលមានអាជីពមួយទៀតក្រៅពីកីឡាកាសគឺជាតារាសម្ដែងនូវខ្សែភាពយន្តល្បីៗផ្សេងដែរ ទោះបីជាទទួលបានដំណែងតួអង្គដ៏សំខាន់មួយនៅក្នុង MCU (Marvel Cinematic Universe) គឺតួអង្គ Drax រួចទៅហើយក្ដីក៏៏លោកនៅតែមានក្ដីស្រមៃចង់សម្ដែងនៅក្នុងរឿងមួយភាពយន្តរបស់ DC ក្នុងនាមជា supervillain ដ៏ធំមួយនោះគឺលោកចង់សម្ដែងជាតួអង្គ Bane ដែលជា supervillain ធំមួយរូបនៅក្នុងពិភពរបស់ Batman នេះតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបលោក​ Dave Bautista
រូបលោក​ Dave Bautista
តួអង្គ Drax របស់លោកក្នុង MCU 
តួអង្គ Drax របស់លោកក្នុង MCU 
រូប Bane ប៉ះ Batman ក្នុងរឿង The Dark Knight Rises (2012)
រូប Bane ប៉ះ Batman ក្នុងរឿង The Dark Knight Rises (2012)

គួរឱ្យដឹងដែរថាលោក Bautista បានបង្ហាញយ៉ាងច្បាស់អំពីរឿងនេះគឺលោកមានបំណងមួយយ៉ាងរងប់ងល់ជាខ្លាំងក្នុងការសម្ដែងជាតួអង្គ Bane នៅក្នុងខ្សែភាពយន្ត DC អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញក្នុងកំឡុងពេលបង្ហាញខ្លួនថ្មីនៅក្នុង Justice Con ដែលជាកម្មពីធីសន្និបាតមូលនីធិ Online មួយដែលគាំទ្រដល់មូលនិធិអាមេរិកសម្រាប់ការបង្ការការធ្វើអត្តឃាត (Suicide Prevention) ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុនដែលអនុញ្ញាតឱ្យហ្វេនៗ ចូលរួមដោយសេរីក៏ដូចជាមានគោលបំណងអបអរស្នាដៃរបស់លោក Zack Snyder និងរៃអង្គាសប្រាក់សម្រាប់មូលនិធិអាមេរិចសម្រាប់ការបង្ការការធ្វើអត្តឃាត (American Foundation for Suicide Prevention ឬហៅកាត់ថា AFSP) នោះលោក Dave Bautista បង្ហើបថាលោកមានបំណងចង់សម្ដែងជា Bane ខ្លាំងណាស់ថែមទាំងបានទៅជួបជាមួយនឹង Warner Bros និង DC ដើម្បីទាមទារទៀតផង។

និយាយទៅខ្ញុំមិនបានលាក់បាំងអ្វីទេអំពីរឿងនេះ។ គឺខ្ញុំចង់សម្ដែងជា Bane ខ្លាំងណាស់។ ខ្ញុំបានទៅដល់ក្រុមហ៊ុន Warner Bros ដើម្បីធ្វើការណាត់ជួបជាមួយពួកគេរួមទាំងក្រុមហ៊ុន DC ទៀតផង។ ខ្ញុំទៅដល់ហើយនិយាយថា (ខ្ញុំចង់សម្ដែងជា Bane ខ្ញុំមិននិយាយលេងទេ) ហើយពួកគេក៏ភ្ញាក់ផ្អើលថា ( វ៉ោ​វ យើងមិនបានរើសតួអង្គ Bane ទៀតផង។) ខ្ញុំក៏និយាយថា អត់ខ្វល់ សំខាន់ខ្ញុំចង់សម្ដែងជាគេ (Bane)។

សម្ដីលោក Dave Bautista
រូបភាពលោក Dave Bautista ចូលរួមក្នុង Justice Con
រូបភាពលោក Dave Bautista ចូលរួមក្នុង Justice Con
Dave Bautista ជា Bane (រចនាដោយអ្នកគាំទ្រ)
Dave Bautista ជា Bane (រចនាដោយអ្នកគាំទ្រ)

ដូច្នេះហើយប្រសិនបើ Warner Bros និង DC សម្រេចចិត្តស្វែងរកតារាសម្ដែងមកកាន់ដំណែង Bane នេះក្នុងគម្រោងអនាគតរបស់ពួកគេនោះ ហ្វេនៗគឺប្រាកដជាចង់ឃើញលោក Bautista នឹងមកកាន់តួអង្គ supervillain មួយនេះជាជាងតារាសម្ដែងដទៃទៀតហើយ វានឹងក្លាយទៅជាភាពដ៏អស្ចារ្យមួយ បើសិនវាបានក្លាយទៅជាការពិតទៅតាមសេចក្ដីស្រមៃរបស់តារាសម្ដែងរូបនេះបូកជាមួយនឹងរូបរាងលក្ខណៈរបស់លោក Dave Bautista នេះគឺមានភាពល្អល្អឥតខ្ចោះសម្រាប់តួអង្គ Bane នេះ៕

Dave Bautista ជា Bane (រចនាដោយអ្នកគាំទ្រ)
Dave Bautista ជា Bane (រចនាដោយអ្នកគាំទ្រ)
Dave Bautista ជា Bane (រចនាដោយអ្នកគាំទ្រ)
Dave Bautista ជា Bane (រចនាដោយអ្នកគាំទ្រ)
វីដេអូបទសំភាសរបស់លោក Dave Bautista ក្នុង Justice Con

ប្រភពGeekTyrant

Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T