រាជធានីភ្នំពេញ៖ ជនចោលម្សៀលមា្នក់មិនគិតធ្វើ ការងាររកស៊ីចិញ្ចឹមគ្រួសារ គិតតែពីសេពគ្រឿងញៀន យ៉ាងងប់ងល់ រហូតលែងមានលុយទិញថ្នាំញៀន ក៏បង្ខំប្រពន្ធនិងកូនប្រុសទើបតែ អាយុ១០ឆ្នាំឱ្យរកលុយទិញថ្នាំមកឱ្យខ្លួនជក់។ ដោយពុំមានលទ្ធភាពប្រពន្ធបាន យកទូរស័ព្ទទៅបញ្ចាំដើម្បីយកលុយ ទៅទិញថ្នាំញៀនឱ្យប្ដី តែគេជក់មិនគ្រប់គ្រាន់ក៏បាន ដេញឱ្យទៅរកបន្ថែមទៀត ពេលរកមិនបានក៏ទាញដាវ គំរាមប្រុងកាប់សម្លាប់ ហេតុតែមានការភិតភ័យពេក នាងជាប្រពន្ធក៏បានប្ដឹង សមត្ថកិច្ចឱ្យចាប់ខ្លួនតែម្ដង។

 ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹកថ្ងៃទី២៥ មិថុនា ២០១៣ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

 បុរសញៀនថ្នាំយកដាវប្រុងកាប់ សម្លាប់ប្រពន្ធនិងកូនឈ្មោះសឺង សុភ័ក្រ្ត អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ៕

ប៉ុន បាន

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]