រាជរដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១សប្តាហ៍បន្ថែមទៀត

//s9.kh1.co/fc/fc674ec5c6d1d3dc440cff993ba448db2c3c7fd9.jpg
សង្គម

 ២៦-មេសា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

រាជរដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១សប្តាហ៍បន្ថែមទៀត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈ ៧សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីសម្រេចនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង០០៖០០ចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ហេីយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចយ៉ាងដូច្នេះថា៖ «ប្រការ១៖ បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១»។

ប្រការ២ កំណត់ថា ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។

* «តំបន់ក្រហម» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវដ-១៩ ក្នុងសហគមន៍។

* «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

* «តំបន់លឿង» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ការកំណត់ភូមិសាស្រ្តណាមួយក្នុងតំបន់បិទខ្ទប់ ជា «តំបន់ក្រហម», «តំបន់លឿងទុំ» ឬ «តំបន់លឿង» ត្រូវធ្វើឡើងដោយសេចក្តីសម្រេច របស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងរបស់អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល។

https://s9.kh1.co/__image/w=650,h=920,q=100/dd/ddfafaf4df7e7fb55c3fc668db5946ce2d0e274d.jpg
https://s9.kh1.co/__image/w=650,h=920,q=100/43/436bfeee23dd8a63ebe6caf0e0b1dbb9ae4c2095.jpg
https://s9.kh1.co/__image/w=650,h=920,q=100/2e/2ec2e174760c1cfd53e926a3913c1a6d2e9e0a3a.jpg
https://s9.kh1.co/__image/w=650,h=920,q=100/24/2459758cfb119522d6cc81e2d99d504ccd78c959.jpg
https://s9.kh1.co/__image/w=650,h=920,q=100/e0/e085b24988eeaaddea7cfc7a034e32325b177968.jpg
https://s9.kh1.co/__image/w=650,h=920,q=100/aa/aabf7c295202642f0c2666ce1942790a6399a284.jpg
https://s9.kh1.co/__image/w=650,h=920,q=100/b3/b32b0dc3efcd8c92ad477940794eaeca55031f37.jpg
https://s9.kh1.co/__image/w=650,h=920,q=100/56/56e006066f5b86100b83a4c1abb5a4dd89c7f926.jpg
https://s9.kh1.co/__image/w=650,h=920,q=100/dd/dd05699e86d3593ee54c26126372878a6764818e.jpg
https://s9.kh1.co/__image/w=650,h=920,q=100/9c/9ca0ccc31538e86dde8657549c80e2cf1f40bdab.jpg
https://s9.kh1.co/__image/w=650,h=920,q=100/b5/b5661a1532ce0e389d1cadfe323fad3b349322a6.jpg
https://s9.kh1.co/__image/w=650,h=920,q=100/b6/b67ad60888be36ead0440171eca8ade641f56ac9.jpg
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T