សត្វឆ្កែកូនកាត់ មួយក្បាល ជាពូជឆ្កែប្រមាញ់ ចំនួន៣បញ្ចូលគ្នា បានឈ្នះ នៅក្នុងការប្រកួតប្រជែង ជ្រើសរើសតំណែង សត្វឆ្កែ ដែលមានរូបរាង អាក្រក់ជាងគេបំផុត នៅលើពិភលោក សំរាប់ឆ្នាំ ២០១៣។

ប្រភពព័ត៌មាន AP បានឲ្យដឹងថា សត្វឆ្កែមួយក្បាលនេះ មានឈ្មោះ Walle អាយុ ៤ឆ្នាំ ជាពូជកូនកាត់ រវាង ពូជឆ្កែ Beagle, Boxer និង Basset បានចូលរួម ក្នុងការប្រកួត ជាមួយនឹងសត្វឆ្កែ ជាច្រើនទៀត។ យ៉ាងណាមិញ វាត្រូវបាន គណៈកម្មការ វាយតម្លៃ អោយឈ្នះ ក្នុងការប្រកួតនេះ ថាជា សត្វឆ្កែ ដែលមានរូបរាង អាក្រក់ជាងគេបំផុត នៅលើពិភពលោក ប្រចាំឆ្នាំ ២០១៣ ដែលត្រូវបានរៀបចំឡើង នៅភាគខាងជើង នៃរដ្ឋកាលីហ័រញ៉ា សហរដ្ឋអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីឌីអូខាងក្រោម៖






ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]