យោងតាមប្រភពព័ត៌មាន Chinese Dailies របស់ប្រទេសចិន បានឲ្យដឹងថា តារាសម្តែងស្រី និងជាពិធីករ Barbie Hsu រូបនេះបានខឹងយ៉ាងខ្លាំង បន្ទាប់ពីបានលឺពាក្យចចាមអាអារ៉ាមថា នាងមានផ្ទៃពោះចំនួន ៥ខែ។

ទោះបីជាយ៉ាងនេះក៏ដោយ តារាស្រី Barbie Hsu ក៏បាននិយាយប្រាប់ឲ្យដឹងដែរថា ប្រសិនបើនាងមានផ្ទៃពោះ នាងនឹងធ្វើការផ្សព្វផ្សាយដំណឹង ព្រោះមិនចង់ឲ្យប្រិយមិត្តរបស់នាង មានការយល់ច្រលំ ដោយសារតែពាក្យចចាមអារ៉ាមឡើយ។

នាងបានបន្តទៀតថា កុំឲ្យជឿពាក្យចចាមអារ៉ាម ដែលបានផ្សព្វផ្សាយពីអ្នកដទៃឲ្យសោះ ព្រោះវាជារឿងមិនពិតឡើយ។

ដូចគ្នានេះដែរ បើតាមសារព័ត៌មាន Guang Ming Daily បានប្រាប់ឲ្យដឹងថា តារាស្រី Barbie Hsu បានកាត់បន្ថយការងាររបស់នាង ដូច្នេះនាងមានពេលសម្រាកច្រើន ហើយនាងក៏មានឪកាសល្អច្រើន ក្នុងការមានផ្ទៃពោះដែរ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]