លេងល្អដូចផ្កា! Man UTD គ្រោងនឹងផ្ដល់កុងត្រាថ្មីដល់តារាជួរមុខម្នាក់របស់ខ្លួន

//s9.kh1.co/f8/f846b4cdfd92626efb47fe36b342b072c0c60dbf.jpeg
កីទ្បា

 ២៦-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Man UTD នឹងផ្ដល់កុងត្រាថ្មីដល់ខ្សែការពារម្នាក់របស់ខ្លួន

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្ដល់រង្វាន់កុងត្រាថ្មីស្រឡាងមួយដល់ខ្សែការពារ Luke Shaw នៅរដូវកាលនេះបន្ទាប់ពីគេបានបង្ហាញទម្រង់លេងដ៏អស្ចារ្យដោយបានជាប់ជាកីឡាករ Man UTD ល្អបំផុតប្រចាំខែដល់ទៅ២ខែជាប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Luke Shaw
ខ្សែការពារ Luke Shaw

កុងត្រាថ្មីនេះគឺមានរយៈពេលដល់ទៅ៥ឆ្នាំដែលគេអាចទទួលបានប្រាក់ហត់នឿយដល់ទៅ ១សែន៩ម៉ឺនផោន(ស្មើនឹងប្រមាណ២សែន៦ម៉ឺនដុល្លារ)ក្នុងមួយសប្តាហ៍ឯណោះ។

ខ្សែការពារ Luke Shaw
ខ្សែការពារ Luke Shaw

Shaw បានក្លាយជាកូនសោរដ៏សំខាន់នៅតំបន់ការពារ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ដោយបានបង្ហាញខ្លួនដល់ទៅ៤០ប្រកួតនៅរដូវកាលនេះ ក្នុងនោះក៏បានជួយ Man UTD ឲ្យរក្សាតំណែងជាក្រុមឈរលេខ២ក្នុងតារាង Premier League ដោយលោកគ្រូក៏ធ្លាប់សរសើរដែរថាគេជាកីឡាករដែលពូកែបញ្ចប់ទីជាងគេក្នុងក្រុមបន្ទាប់ពីខ្សែប្រយុទ្ធ Mason Greenwood

ខ្សែការពារ Luke Shaw
ខ្សែការពារ Luke Shaw

ដូច្នេះហើយទើបក្លិបចង់លើកទឹកចិត្ត ដោយស្នើកុងត្រាថ្មីនេះឡើងដែលដំឡើងប្រាក់ឈ្នួលរបស់កីឡាករវ័យ២៥ឆ្នាំចំនួន ៤ម៉ឺនផោន(ស្មើនឹងប្រមាណ៥ម៉ឺន៥ពាន់ដុល្លារ) ថែមពីលើប្រាក់ឈ្នួលដែលគេទទួលបានខណៈកុងត្រាចាស់របស់គេមានសុពុលភាពរហូតដល់ឆ្នាំ២០២៣។

ខ្សែការពារ Luke Shaw
ខ្សែការពារ Luke Shaw

យ៉ាងណាមិញ ការផ្ដល់អាទិភាពដល់ Shaw នេះអាចធ្វើឲ្យខ្សែការពារ Alex Telles មិនសូវសប្បាយចិត្តព្រោះគេចង់មាននាទីលេងច្រើននៅលើទីលានខណៈរដូវកាលនេះកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបង្ហាញខ្លួនបាន៧ប្រកួតគត់នៅ Premier League ។

ខ្សែការពារ Alex Telles
ខ្សែការពារ Alex Telles

ការរះឡើងជាថ្មីរបស់ Luke Shaw ក៏ធ្វើឲ្យគេមានឱកាសបានចូលលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរ ដោយលោកគ្រូបង្វឹក Gareth Southgate បានកោះហៅគេបន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំកន្លងមក៕

ខ្សែការពារ Luke Shaw កាលលេងនៅជម្រើសជាតិអង់គ្លេស
ខ្សែការពារ Luke Shaw កាលលេងនៅជម្រើសជាតិអង់គ្លេស

ប្រភពdailymail

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T