លោកគ្រូ Solskjaer មានចំណាប់អារម្មណ៍យ៉ាងណាទាក់ទងនឹងកំណែទម្រង់ UCLថ្មី?

//s9.kh1.co/d3/d3eb78cdcfff1c963ad2005528c25a3a620c8787.jpg
កីទ្បា

 ២៦-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Solskjaer បង្ហើបការយល់ឃើញទាក់ទងនឹង ទម្រង់ UCL ថ្មី

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA កំពុងពិចារណាបន្ថែមការប្រកួតវគ្គចែកពូលព្រឹត្តិការណ៍ Champions League ដល់ទៅ១០ប្រកួតនិងចង់ឲ្យមានក្រុមចូលរួមទាំងអស់៣៦ក្រុម មិនមែន៣២ក្រុមដូចមុននោះឡើយ ដែលកំណែទម្រង់នេះគឺចង់ឲ្យមានការប្រកួតកាន់តែច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពានរង្វាន់ UCL
ពានរង្វាន់ UCL
លោកប្រធាន UEFA Aleksander Ceferin
លោកប្រធាន UEFA Aleksander Ceferin

ការលេចរូបរាងនៃ UCL ក្នុងបែបបទថ្មីនេះនឹងធ្វើឲ្យមានការប្រកួតប្រជែងដល់ទៅ២២៥ប្រកួត ពីរដូវកាល ២០២៤-២០២៥ ទៅ។

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង

ប៉ុន្តែ លោកគ្រូបង្វឹក Ole Gunnar Solskjaer នៃក្លិបបិសាចក្រហម Manchester United មានការព្រួយបារម្ភថាកំណែទម្រង់ថ្មីនេះអាចនឹងធ្វើឲ្យក្លិបទាំងអស់គិតទៅលើបរិមាណ មិនមែន គុណភាព ហើយ UEFA មិនសូវយកចិត្តទុកដាក់លើកីឡាករដែលបានចូលលេង។

លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
ពានរង្វាន់ UCL
ពានរង្វាន់ UCL

យ៉ាងណាមិញលោកគ្រូក៏បានទទួលស្គាល់ថាទម្រង់ថ្មីនេះអាចនឹងធ្វើឲ្យចំណូលកើនឡើងជាងលើកមុន ដោយលោកគ្រូបានថ្លែងថា៖ 

កំណែទម្រង់ថ្មីរបស់ Champions League នឹងធ្វើឲ្យកីឡាករបានចូលលេងកាន់តែច្រើនប្រកួត ដូច្នេះពួកយើងត្រូវតែមើលថែកីឡាករដើម្បីឲ្យពួកគេអាចរក្សាទម្រង់លេងយ៉ាងសកម្ម។ ខ្ញុំដឹងថាវានឹងធ្វើឲ្យពួកយើងទទួលបានប្រាក់កម្រៃច្រើន ប៉ុន្តែកីឡាករក៏ជាមនុស្សដែរ។ ខ្ញុំចង់ឲ្យការប្រកួតទាំងអស់នៅតែរក្សាភាពអស្ចារ្យរបស់វា។ ពួកយើងកំពុងជិតដល់ចុងបញ្ចប់រដូវកាលហើយ កីឡាករចូលលេងមួយប្រកួតក្នុងចន្លោះពេលពីរទៅបីថ្ងៃទើបខ្ញុំគិតថា វាពិបាកណាស់ក្នុងការរក្សាទម្រង់លេងខ្លួនឯងមិនឲ្យធ្លាក់ជើងក្នុងពេលវេលាមួយដ៏វែង។ ពិតណាស់ថាកីឡាករពិតជាចង់ចូលលេងដល់វគ្គផ្ដាច់ព្រ័ត្រ ឬសូម្បី ពានរង្វាន់ផ្សេងទៀតដូចជា European Championship ឬ World Cup ប៉ុន្តែយើងគួរដាក់សំណួរថា តើពួកយើងបានរៀបចំមើលថែពួកគេឲ្យលេងបានល្អបែបនេះដែរទេ?ខ្ញុំគិតថា បាល់ទាត់គឺតែគិតលើរឿងស្ថានភាពផ្លូវចិត្តរបស់កីឡាករផង ពួកយើងដឹងថាតួនាទីរបស់ពួកយើងគឺចូលលេងបាល់ ប៉ុន្តែ ពួកគេនឹងបន្ថែមគុណភាពខ្លាំងជាងមុន នៅពេលដែលពួកគេអាចមានពេលសម្រាកច្រើនជាងមុនក្នុងចន្លោះពីការប្រកួតមួយទៅការប្រកួតមួយ។ ដើម្បីទទួលបានអ្វីដែលល្អបំផុត ពួកគេគួរតែស្តាប់អ្នកគាំទ្រ ស្តាប់កីឡាករ និងស្តាប់គ្រូបង្វឹក។

លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

ប្រភពmirror

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T