បុរសម្នាក់ ដោយហេតុតែព្យាយាម រត់គេចពីការចាប់ខ្លួន របស់ប៉ូលីស បានហែលក្នុងទឹក ដ៏សែនត្រជាក់ អស់រយៈពេលយ៉ាងយូរ  ចម្ងាយជាង ៣គីឡូម៉ែត្រ។

យោងតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា ប៉ូលីសម្នាក់ ក្នុងតំបន់ Coronado រដ្ឋកាលីហ័រញ៉ា សហរដ្ឋអាមេរិក បានទៅកាន់សណ្ឋាគារ Hotel del Coronado ដើម្បីទៅរក ជនសង្ស័យម្នាក់។ ក្រោយពីឃើញប៉ូលីស បុរសជាជនសង្ស័យរូបនេះ បានរត់គេចខ្លួនដោយ ចូលទៅក្នុងទឹក ដែលនៅជិតនោះ រួចធ្វើការហែលអស់ ចម្ងាយជាង ៣គីឡូម៉ែត្រ និង ចំណាយពេល អស់ ៧ ម៉ោង។ ទោះជាយ៉ាងណា រូបគេមិនអាច រត់គេចបាននោះទេ ព្រោះតែប៉ូលីស បានបន្ថែមកំលាំងជាច្រើន រួមទាំងមាន ឧទ្ធម្ភាគចក្រ និង ប៉ូលីសឆ្កែ K-9 សំរាប់តាមប្រម៉ាញ់ ទៀតផង។ ក្រោយមក ជនសង្ស័យរូបនេះ ត្រូវបានឡោមព័ទ្ធជាប់ និង ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ប្រមាណជា ៥:៣០ នាទីព្រឹក។ ក្នុងនោះផងដែរ រូបគេត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីសង្គ្រោះផងដែរ ក្រោយពីត្រាំនៅក្នុងទឹកអស់ជាច្រើនម៉ោង រួចមក។

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីឌីអូខាងក្រោម៖


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]