ក្តៅៗ ទីបំផុតបុរសម្នាក់នេះ ត្រូវបានតុលការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយនាំកូវីដចម្លងគេឯង ផ្អើលពេញខេត្តកំពត

//s9.kh1.co/c4/c4a169b6c20c1ac76ae3de04eb93c2a8b6a3b5ac.jpg
សង្គម

 ២៦-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃនេះ បុគ្គលឈ្មោះ លាន់ ឡា ត្រូវបានតុលការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយនាំកូវីដចម្លងគេឯង ផ្អើលពេញខេត្តកំពត

ភ្នំពេញ: ពុកម៉ែ បងប្អូន និងប្រិយមិត្ត ដែលនិយមតាមដានព័ត៌មានសង្គម បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅ មានករណីបុរសម្នាក់ បានគេចពីការធ្វើចត្តាឡីស័កទៅចូលរួមពិធីមង្គលការនៅខេត្តកំពត ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែនៅថ្ងៃនេះ បុគ្គលឈ្មោះ លាន់ ឡា ហៅ ឡា នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ​ដោយសារតែបុគ្គលនេះបានប្រព្រឹត្តខុសផ្ទុយទៅនឹងច្បាប់ហាមប្រាម និងបំរាមរបស់រដ្ឋាភិបាលដូចខាងក្រោម÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលឈ្មោះ លាន់ ឡា 
បុគ្គលឈ្មោះ លាន់ ឡា 

​១. ក្រោយពេល ធ្វើតេស្ដរកមេរោគកូវីដ-១៩ ​រួចហើយ គ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅផ្ទះរង់ចាំលទ្ធផល តែបែរជាដើរហើរទៅស្ទឹម, ស្ប៉ា, ក្លឹបហាត់ប្រាណ និងទៅចូលរួមពិធីមង្គលការនៅខេត្តកំពតទៅវិញ

​ ២. ក្រោយគ្រូពេទ្យទាក់ទងទៅប្រាប់ថា វិជ្ជមានកូវីដ-១៩ រួចមក ​បុគ្គលរូបនេះ បានបបួលមិត្តភក្តិចំនួន ៥នាក់ ជិះឡានត្រឡប់មកភ្នំពេញវិញ។

យ៉ាងណាមិញ អំពើល្មើសរបស់បុគ្គលឈ្មោះ លាន់ ឡា បានធ្វើឲ្យប្រជាពលរដ្ឋចំនួន  ២០០នាក់ ត្រូវធ្វើចត្តាឡីស័ក និងមនុស្សចំនួន ​៣នាក់ ​ជិះឡានជាមួយនៅពេលនោះ ឆ្លងមេរោគកូវីដ១៩។

បុគ្គលឈ្មោះ លាន់ ឡា 
បុគ្គលឈ្មោះ លាន់ ឡា 

សូមបញ្ជាក់ផងដែរថាផ្អែកលើ មាត្រា៩ នៃច្បាប់ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ បុគ្គលដែលល្មើសនឹងច្បាប់នេះ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។

ដោយឡែកផ្អែកលើមាត្រា១៣ និងកថាខណ្ឌ ៣ និងមាត្រា ២២ នៃអនុក្រឹត្យស្តីពីច្បាប់ដដែលនេះបុគ្គលដែល មិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កនឹងត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ ២លានរៀល៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T