កាលពីពេលថ្មីៗនេះ អ្នកព្យាករឧតុនិយមរបស់ Global News ដែលស្ថិតក្នុងខេត្ត British Columbia របស់ប្រទេសកាណាដា មានឈ្មោះថា Kristi Gordon ត្រូវបានសត្វពីងពាងមួយក្បាល បន្លាចឲ្យភ័យរត់ចេញពីឆាក ខណៈកំពុងផ្សាយបន្តផ្ទាល់។

ជាមួយគ្នានេះដែរ ដោយសារតែសត្វពីងពាងមួយក្បាលនោះ បានវារឡើងទៅមុខកាមេរ៉ា ធ្វើឲ្យរូបភាពសត្វពីងពាង ដែលបានបង្ហាញចេញមក មានលក្ខណៈធំខុសពីធម្មតា ដែលជាហេតុធ្វើឲ្យអ្នកព្យាករឧតុនិយមរូបនោះ មានការភិតភ័យយ៉ាងខ្លាំង។

បើតាមសម្តីរបស់ Kristi Gordon បានឲ្យដឹងថា នាងខ្លាចសត្វពីងពាងណាស់ ហើយពីងពាងនោះ បានបង្ហាញខ្លួនមកយ៉ាងធំ ដែលធ្វើឲ្យនាងកាន់តែខ្លាច និងមានការភិតភ័យជាងធម្មតាទៅទៀត៕

សូមទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]