លោកគ្រូ Pep ដាស់តឿនកូនក្រុមរូបនេះថាទាល់តែខំប្រឹងទើបបានចូលលេងញឹកញាប់

//s9.kh1.co/4c/4c8201ca106aa3addced2fe854b3d45c91084b96.jpeg
កីទ្បា

 ២៦-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Pep តឿនតារាជួរមុខរូបនេះឲ្យខិតខំលេង

អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola បាននិយាយថា ខ្សែប្រយុទ្ធ Raheem Sterling ត្រូវតែបង្កើនទំនុកចិត្តលើខ្លួនឯង ដើម្បីធ្វើយ៉ាងណាដើម្បីតំណែងជម្រើស១១នាក់ដំបូងក្នុងក្រុមមកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

កីឡាករសញ្ជាតិអង់គ្លេសរូបនេះមានឱកាសបានចូលលេងមិនសូវញឹកញាប់ដូចរដូវកាលមុនឡើយ ហើយលោកគ្រូ Pep ក៏បានបង្ហើបត្រង់ៗលោកគ្រូចូលចិត្តដាក់ ខ្សែបម្រើ Phil Foden និង ខ្សែប្រយុទ្ធ Riyad Mahrez ជាជាង Sterling។

ខ្សែប្រយុទ្ធ Riyad Mahrez និង Phil Foden
ខ្សែប្រយុទ្ធ Riyad Mahrez និង Phil Foden

Raheem Sterling ធ្លាប់ជាកូនសោរសំខាន់របស់ Manchester City នូវរយៈពេល៥ឆ្នាំកន្លងមកនេះដោយគេធ្លាប់ជួយក្រុមលើកពាន Premier League ២, FA Cup មួយ និង Carabao Cup ៣លើកប៉ុន្តែនៅរដូវកាលនេះរូបគេធ្លាប់និយាយថាគេមានអារម្មណ៍ចម្លែកណាស់ដែលមិនសូវមានឱកាសបានរត់លើទីលានដូចមុន។

ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

យ៉ាងណាមិញ ទាក់ទងនឹងរឿងនេះដែរ លោកគ្រូបង្វឹក Pep Guardiola បានផ្ដល់បទសម្ភាសន៍ថា៖

Raheem គឺជាកីឡាករដ៏ពិសេសម្នាក់ ទាំងអតីតកាលនិងអនាគត។ ហេតុផលដែលគេមិនសូវបានជាប់ជម្រើស១១នាក់ដំបូងដូចនៅរដូវកាលមុនគឺមកពី Phil Foden និង Riyad Mahrez ឡើងជើងខ្លាំងពេក។ នោះជាហេតុផលតែម្យ៉ាងគត់ ប៉ុន្តែខ្ញុំគិតថាឱកាសនឹងនៅតែមានសម្រាប់គេ ហើយគេត្រូវតែខិតខំប្រឹងប្រែងត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីបង្ហាញពីគុណភាពរបស់គេូដោយសម្បទារឹងមាំដូចដែលគេតែងតែធ្វើ។ អ្វីដែលកើតឡើងលើការប្រកួតជម្រើសជាតិគឺខ្ញុំមិនបានពាក់ព័ន្ធទេ ប៉ុន្តែខ្ញុំចង់ឲ្យកីឡាករអស្ចារ្យដែលខ្ញុំមានក្នុងដៃបានចូលលេងនៅជម្រើសជាតិរបស់ពួកគេ។ ទាំង Raheem Sterling, Nathan Ake, Eric Garcia និង John Stones គឺជាកីឡាករដែលពួកយើងមាន និងត្រូវចូលលេងនៅ Euros។ ទោះគេ(Raheem Sterling) មានតែគុណភាពតែគ្មានទំនុកចិត្តចំពោះខ្លួនឯងក៏វាមិនអាចទៅរួចដែរ។ បន្ទាប់ពីនិយាយជាមួយខ្ញុំ គេក៏មានទំនុកចិត្តលើខ្លួនឯងឡើងវិញ កីឡាករលំដាប់កំពូលទាំងអស់ត្រូវតែមានទំនុកចិត្តលើខ្លួនឯងនិងនិយាយថា ខ្ញុំនឹងបង្ហាញឲ្យពួកគេឃើញថាខ្ញុំអាចលេងបានដល់កម្រិតណា។

លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

Raheem Sterling ធ្លាប់លេងឲ្យក្លិបហង្សក្រហម Liverpool កាលពីឆ្នាំ២០១២ ហើយនៅឆ្នាំ២០១៥ គេក៏បានផ្លាស់មកលេងនៅ Manchester City រហូតមកទល់បច្ចុប្បន្ន៕

ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T